ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជំរុញប្រធានមន្ទីរការងារថ្មី ខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានល្អ
ស្វាយរៀង ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ លោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អ ព្រមជាមួយនោះត្រូវ ៖…
ឯកឧត្តម ខៀវ កាញារីទ្ធ ៖ មន្រ្តីអ្នកនាំពាក្យ ត្រូវសហការគ្នាឲ្យបានច្រើន និងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដែលអាចឆក់យកបេះដូងសាធារណៈឲ្យជនជឿជាក់លើរដ្ឋាភិបាល
(ភ្នំពេញ) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានផ្តាំផ្ញើដល់មន្រ្តីអ្នកនាំពាក្យនៅតាមស្ថាប័ននានា ឲ្យបង្កើនការសហការឲ្យបានច្រើន និងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ដល់មហាជនបានជ្រាប។
ថ្លែងបិទសិក្ខាសាលារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពី…
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ នេះ។ កិច្ចប្រជុំបានសម្រេចលើរបៀបវារៈទទួលយកសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល មកធ្វើការពិនិត្យសិក្សា និងអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
សេចក្តីព្រាងច្បាប់ចំនួនបី ដែលគណៈកម្មការជំនាញរដ្ឋសភា…
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុង”សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា” នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា កម្ពុជា-ចិន…
ក្រសួងយុត្តិធម៌ នឹងបេីកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក នៅថ្ងៃស្អែកនេះ ទី២១ ខែតុលា ឆ្នាំ២០១៩
ភ្នំពេញ ៖ នៅរសៀលម៉ោង ២:៣០ ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ ,…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់ ឯកឧត្តម ចូកូ វីដូដូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី…
បង្រា្កបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ឃាត់ជនសង្ស័យចំនួន ១១នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ខែ តុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញុៀន ០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ១១នាក់ មាន…
ថ្នាក់ដឹកនាំខេត្ត ចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទ ក្នុងខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃសៅរិ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទ ក្នុងខេត្តសៀមរាប ដើម្បីសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិនៅពេលធ្វេីដំណេីរ…
សណ្ដែកសៀងឆ្នាំ២០១៩នេះ តម្លៃកើនឡើងជាងឆ្នាំទៅ តែទិន្នផលនៅតែធ្លាក់ចុះ
«សណ្តែកសៀងឆ្នាំ២០១៩នេះ តម្លៃមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំទៅ តែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំ ដែលកំពុងប្រមូលផលសណ្តែកសៀងក្នុងចំការគាត់ ប្រមាណ ៦ហិកតាស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។
លោកពូបន្តថា តម្លៃឆ្នាំនេះ អាចទទួលយកបាន តែគួរអោយស្តាយ ទិន្នផលមិនសូវទទួលបានច្រើននោះទេ…
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរង និងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ៕