លោកប្រធានភូមិរ៉យ​ ឆ្ងល់ថា​ តើប្រាក់ថែទាំផ្លូវរយៈពេល​ ៤ឆ្នាំ មន្ទីរអភិវឌ្ឍន៍ជនបទយកទៅណា?

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋចំនួន​ ៣ភូមិ សំណូមពរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាជួយសម្រួលផ្លូវជូនពួកគាត់ផង ពីព្រោះផ្លូវនេះ តាំងពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានកែលម្អរួចរាល់រយៈពេល​ ៤ឆ្នាំមកហើយ មិនមានការជួសជុលថែទាំនោះទេ ធ្វើឲ្យពួកគាត់លំបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា។​ ផ្លូវកិចុង.ឯកភាព មានប្រវែង ២៦.០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអូរជុំ និងស្រុកបរកែវ…

ប្រធានអង្គការសុខភាពពិភពលោក WHO អរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត

(ហ្សឺណែវ)​ ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក វែស្ទើរដាម (Westerdam) ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសចំនួន​ ៤ និងកោះចំនួន​ ២ ហើយត្រូវបានគេរាយការណ៍ថា…

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវរថភ្លើង ដោយចាប់ពីមហាវិថី គីម អុីល ស៊ុង រហូតដល់មហាវីថីឈ្នះ ឈ្នះ

ភ្នំពេញ​ ៖​ នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវរថភ្លើង ដោយចាប់ពីមហាវីថី គីម អុីល ស៊ុង រហូតដល់មហាវីថីឈ្នះ ឈ្នះ ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ឯកឧត្តម ខៀវ កាញារីទ្ធ​ អញ្ជើញជាអធិបតី​ ក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ​ ស្តីពីកម្ពុជាឆ្នាំ២០២០

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី​ ក្នុងកិច្ច​ប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ​ ស្តីពីកម្ពុជាឆ្នាំ២០២០ ដើម្បីពិនិត្យសម្រេចកែសម្រួល រូបថត អត្ថបទ​ ដើម្បីពន្លឿនការរៀបចំ បោះពុម្ពសៀវភៅស្តីពីកម្ពុជាឆ្នាំ២០២០ ឱ្យទាន់កិច្ចប្រជុំដែលប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ…

លោកជំទាវ ម៉ែន សំអន ៖ ពន្លឺនៃសន្តិភាព​ បានផ្ដល់នូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

សៀមរាប​ ៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាបុណ្យ និងសមិទ្ធិផលនានានៅត្រពាំងមហានគរ ស្ថិតភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភក្សាការងារជាមួយឯកឧត្តម មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ក្នុងជំនួបនោះ ឯកឧត្តម មូន ជេអ៊ីន បានស្វាគមន៍ចំពោះសម្ដេចតេជោ និងរីករាយដែលបានជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ។…

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជេីញក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន​ ១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ​ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់

ភ្នំពេញ​ ៖​ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំលឹកកម្លាំងកម្ពុជាទាំងអស់ ឬកំពុងតែបំពេញបេសកកម្មនានា នៅក្រៅប្រទេស​ អនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​…

សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតី​ ថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភ​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តសន្សំកុសល​ ដែលបានទទួលមរណភាព​…

ភ្នំពេញ​ ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជេីញបេីកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា​ដែលពិធីនេះ​ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ​ គឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រី​ ហេង​ សំរិ​ន​…

លោកមេធាវី ឈឹម លីណា ថ្លែងការណ៍​ តបបណ្ដឹងរបស់សហដើមចោទ

ខេត្តរតនគិរី ៖ បន្ទាប់ពីរដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីការសម្រេចស្ដីពីការដកហូតសិទ្ធិវិនិយោគ ធ្វើអាជីវកម្ម អនាម័យ និងដឹកជញ្ជូនសំរាមក្នុងក្រុងបានលុង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ព្រមទាំងមានភាពចម្រូងចម្រាស់បញ្ហាទីតាំងចាក់សំរាម គ្រាដែលមានជនទី២ យកសំរាមទៅចាក់នៅទីតាំងនោះបង្កជាជម្លោះ ថែមទាំងមានពាក្យបណ្ដឹងពី៤ស្ថាប័ណ្ណចូលទៅអយ្យការ សាលាដំបូងខេត្តរតនគិរី ហើយតុលាកាខេត្តរតនគិរី…