សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី១៨របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន…
ឯកឧត្តម អភិបាលខេត្ត សម្ពោធដាក់ឱ្យដំណើរការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង
ខេត្តសៀមរាប ៖ ដើមី្បលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និងការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាឱកាសនោះដែរឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះយើងបានទទួលសមិទ្ធិផលថ្មី…
ស្រុកចំនួន ០៣ និងឃុំចំនួន ១០ នៃខេត្តកណ្តាល ទទួលបានអគាររដ្ឋបាលថ្មី ពីក្រសួងមហាផ្ទៃ
ខេត្តកណ្ដាល ៖ សូមជម្រាបថា អគាររដ្ឋបាលថ្មី ដែលបានធ្វើការប្រគល់ទទួលនេះ គឺមានស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដោយស្រុកនីមួយៗ ទទួលបានអាគារដ្ឋបាលមួយខ្នង និងអគារសាលប្រជុំមួយខ្នង និងអាគាររដ្ឋបាលឃុំចំនួន ១០ ទៀត រួមមាន ស្រុកខ្សាច់កណ្ដាល ទទួលបាន ១ឃុំ គឺឃុំស្វាយរមៀត, ស្រុកមុខកំពូល ទទួលបាន ១ឃុំ គឺឃុំព្រែកអញ្ចាញ, ស្រុកល្វាឯម ទទួលបាន ៤ឃុំ គឺឃុំកោះរះ ឃុំកោះកែវ…
អបអរសាទរខួប ៥៨ឆ្នាំ ដែលកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួប ៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងបានសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ…
ប្រតិភូជិះកង់លើចំងាយផ្លូវជាង ៧០គីឡូម៉ែត្រ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋគ្រួុសារអតីតយុទ្ធជនជាង ៦០គ្រួសារ នៅស្រុកកោះធំ ខេត្តកណ្តាល
ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធាន ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់លើចំងាយផ្លូវជាង ៧០គីឡូម៉ែត្រ ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកកោះធំ ទាំង ២គោលដៅ ក្នុងឃុំទាំង១១ ដើម្បីចែកអំណោយ សប្បុរសធម៌ ជូនដល់គ្រួុសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានស្វែងយល់អំពីការការពារ និងការអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។…
អភិបាលខេត្តព្រះវិហារ និងអភិបាលខេត្តកំពង់ស្ពឺ រួមគ្នាដាំកូនឈើ ១.០០០ដើម ក្នុងមួយថ្ងៃ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០អភិបាលខេត្ត ០២ រួមគ្នាដាំកូនឈើ មួយពាន់ដើមក្នុងមួយថ្ងៃ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប។
ពិធីដាំកូនឈើចំនួន ១.០០០ដើម បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា…
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករងអង្គភាព…
ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកជាំក្សាន្តខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ មន្ត្រីរាជការ…
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះសង្ឃចំនួន ២វត្ត ពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលទេយ្យវត្ថុពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន សម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ…
គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥% ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១នេះ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ…