សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការក្តៅ ចំពោះភាពមិនប្រក្រតី ទៅលើប័ណ្ណក្រីក្រ
កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ…
កិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់គណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ស្វាយរៀង ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបេីកកិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់គណៈស្នងការ ក្រោមការដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមកប្រកបដោយភាពជោគជ័យខ្ពស់ និងដាក់ទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធិភាពការងារដឹកនាំ ៕
កិច្ចប្រជុំស្តីពីការណែនាំនីតិវិធីការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងគ្រួសារងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលស្រុកល្វាឯម បានរៀបចំកិច្ចប្រជុំស្តីពីការណែនាំនីតិវិធីការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩ (COVID-19) ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត…
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៦៧គ្រួសារ
ស្វាយរៀង ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ចំនួន ៦៧ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៤ខ្នង…
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ០២លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ…
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសំណូមពររបស់អ្នកវិនិយោគ នៅក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរេីន
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសំណូមពររបស់អ្នកវិនិយោគនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះ…
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ១៦វត្ត ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងប្រតិភូអមដំណើរ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ…
គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) ប្រវែងសរុបចំនួន ៥៤,៣គីឡូម៉ែត្រ សម្រេចបាន ៧៩,៦០% ហើយ
ខេត្តកំពត ៖ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់…
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន គ្រោងកំណត់យកការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០នេះ ផ្សព្វផ្សាយប្រាប់អន្តរជាតិថា កម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន
ព្រះសីហនុ ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ បើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួន ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំនោះ…