ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។

  នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ

រាជធានីភ្នំពេញ៖​ ក្នុងពិធីនាថ្ងៃ​ទី​​២៤ ខែកក្កដា ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះផងដែរ​ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ និងបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសទាំងពីរ…

លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា

នេះជាការ​លើក​ឡើង​របស់លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ក្នុង​ពិធីសំណេះសំណាលជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត ក្នុងរចនាសម្ព័ន្ធខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានសិក្សានាថ្ងៃទី២០ កក្កដា ២០២៤។

មន្ត្រីបរិស្ថាន បានចេញកម្លាំងរុករកយន្តហោះ ដែលដាច់ការទាក់ទង ជុំវិញភូមិសាស្ត្រដែនព្រៃ នៃ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែង​ប្រាប់ ភ្នាក់ងារ ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយ​លើកឡើងថា រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរ​បរិស្ថាន ចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបាន​ដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ…

មន្រ្តីជាន់ខ្ពស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ៖ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការលុបបំបាត់ទាំងស្រុងនូវទារុណកម្ម គឺដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

កែប៖ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងទារុណកម្ម ទទួលបានជោគជ័យ គឺដាច់ខាតត្រូវមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការចូលរួមក្នុងការបង្ការ ទប់ស្កាត់ប្រឆាំង និងឈានដល់ការលុបបំបាត់ឲ្យបានទាំងស្រុងនូវទារុណកម្ម គឺជាការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធមនុស្សនៅកម្ពុជា…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមគូសបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការដោះស្រាយករណីដីធ្លីជូនពលរដ្ឋនៅទីតាំងនេះ បានចំនួន ៣១០ ក្បាលដី រួចមកហើយ ហើយនាពេលនេះបានធ្វើការដោះស្រាយចំនួន ២៧០ ក្បាលដីបន្ថែមទៀត សរុបទាំងអស់ ៥៨០ ក្បាលដី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើការដោះស្រាយបញ្ចប់ នាពេលខាងមុខ។

នាយករដ្ឋមន្រ្តី ណែនាំឱ្យលុបអនុក្រឹត្យដែលតម្រូវឱ្យទេសចរមកកម្ពុជាត្រូវសម្រាក១យប់, អនុក្រឹត្យនេះចេញឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលលុបអនុក្រឹត្យមួយដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨។ ការសម្រេចនិរាករណ៍អនុក្រឹត្យចាស់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ការថ្លែងបែបនេះក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ខេត្តកណ្តាល៖ នាថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១ ៨៥៩ ក្បាលដី នៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។