សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន​

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន ១៥៣នាក់ ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។ ឯកឧត្តម គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង…

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ៦ទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន ៦ទៀត។ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ…

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ជា លាង អញ្ជើញជាអធិបតី​ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៥

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃអង្ការ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា អមតុលាកាកំពូល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥ ដែលមានសិក្ខាកាមសរុបចំនួន ១០៧នាក់ ស្រី​…

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី​ ការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី​ ការបន្ធូរបន្ថយទោស និងលើកលែងទោស៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ កម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យ មិនមែនជារឿងចៃដន្យទេ គឺដោយសារកត្តា ៦យ៉ាង

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចាប់តាំងពីថ្ងៃទី២៧ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ ចំនួន ៣០៤នាក់ ដែលក្នុងនោះមាន ២៩៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ (៩៦.៧%) និងគ្មានករណីស្លាប់ទេ។ លោកលើកឡើងថា ការគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩…

ស្នងការខេត្តត្បូងឃ្មុំ លោក​ ប៉ែន រ័ត្ន បញ្ជាកម្លាំង​ ចុះបង្ក្រាបសង្វៀនជល់មាន់​ និងអាប៉ោង​ នៅឃុំឈូក ស្រុកក្រូចឆ្មា​ មិនទាន់បាត់ធុំក្លិនផង​ ប៉ុន្តែមេបនល្បែង​ ហ៊ានគឃ្លើន​ បើកលេងឡេីងវិញយ៉ាងរលូន

ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះ​ លោក​ ប៉ែន រ័ត្ន ស្នងការខេត្ត បានដាក់បញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ​ ចុះបង្ក្រាបទីតាំងល្បែងសុីសង សង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតក្នុងភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្មីៗនេះម្ដងរួចហើយ។ ឥឡូវនេះ​ ការបង្ក្រាបរបស់សមត្ថកិច្ច​ មិនទាន់បាត់ធុំក្លិនផង មេបនល្បែងសុីសងខាងលើ មិនខ្លាច មិនខ្វល់ និងគឃ្លើនជាមួយនិងសមត្ថកិច្ច…

រដ្ឋសភា​ នឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកា​ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន​ ៧

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំបានសម្រេចអនុម័ត កំណត់យក ថ្ងៃទី២៥ ខែវិច្ឆិកា បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ក្នុងនោះសេចក្តីព្រាងច្បាប់​…

ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល​ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌​ ប្រគល់ជូនដល់សមាគមន៍ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលពិធីនេះ​ ប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយដែលបានប្រគល់ជូនដល់សមាគម នាពិធីនេះមាន៖…

អភិបាល​ខេត្ត​ស្វាយរៀង​ អញ្ជេីញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២១គ្រួសារ នៅក្នុងស្រុកចន្ទ្រា

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃពុធ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី​ ក្នុងពិធីចែកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ…

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់​ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ នូវសមិទ្ធផលថ្មីៗថែមទៀត។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង…