ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧,២៥%ហើយ
ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ សម្រេចបាន ៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣…
អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប ១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ…
ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានខ្លះហើយ
ខេត្តមណ្ឌលគិរី៖យោងតាមផេកផ្លូវការរបស់ អ/ហ GRK News បានបង្ហោះថា៖ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិមិន្ទ…
គំនរឈើជាង ៧០ដុំបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះធ្វើការបង្រ្កាបបាន នៅជិតប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច
(ខេត្តមណ្ឌលគិរី)៖ ខណ:ប្រតិបត្តិការដ៏ក្ដៅគគុក របស់កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មព្រៃឈើជាង២០០ដើមនោះ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានសេចក្ដីរាយការណ៍បន្ថែមថា កម្លាំងកងរាជអាវុធហត្ថស្រុកនិងខេត្ត កម្លាំងមន្ត្រីអនុរក្សបរិស្ថាន ដែនជម្រក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងស្នងការខេត្ត បានសហការជាមួយកម្លាំងចម្រុះ…
មិនធម្មតាទេនៅតំបន់ព្រំដែន(អូរហ៊ុច) ក្នុងស្រុកកែវសីមា នៅតែមានបទល្មើសព្រៃឈើកើតឡើង ដូចពាក្យចាស់ថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ
ខេត្តមណ្ឌលគិរី៖បទល្មើសព្រៃឈើនៅតំបន់ព្រំដែន(អូរហ៊ុច)ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែមានសកម្មភាពបន្តបន្ទាប់ ទោះបីគណៈកម្មការទប់ស្កាត់ ដើម្បីបង្រ្កាបបទល្មើសធនធានធនធានធម្មជាតិ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងខេមរភូមិមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់បង្រ្កាបយ៉ាងក្តៅគគុកនាពេលកន្លងមកក៏ដោយ…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ…
នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចាស់-ថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម
ភ្នំពេញ ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា។ ជាមួយនោះ លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីក៏បានចូលជួបសម្ដែងការគួរសម…
ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិបញ្ញាត្តិ…
កម្លាំងចម្រុះស្រុកខ្សាច់កណ្ដាល ចុះហាមឃាត់ និងធ្វើកិច្ចសន្យា មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវបន្តការសាងសង់ធ្វើរបងសំណង់រឹងយ៉ាងរំភើយ ដូចជាមិនខ្លាចច្បាប់សោះ
ខេត្តកណ្ដាល ៖ លោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនមហារដ្ឋាត្រេឌីង និងបក្ខពួក ពិតជាសាហាវមែន ហ៊ានគឃ្លើនទៅ គឃ្លើនទៅហើយ។ ដីមេទឹកទំនប់បឹងតាសូ ដែលជាដីរបស់រដ្ឋ ត្រូវបានលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនត្រេឌីង និងបក្ខពួក បានធ្វើរបងជាសំណង់រឹងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទទឹង ៨៩ម៉ែត្រ បណ្ដោយ ២២៥ម៉ែត្រ និងមានផ្ទៃសរុប ២០០២៥ម៉ែត្រការ៉េ (ពីរមុឺនម្ភៃប្រាំម៉ែត្រការ៉េ)…
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ អង្ករចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួល អង្ករចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១…