សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្ត​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩”…

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា

នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនា។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន…

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាសម្ភារៈមួយចំនួន​ ដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន​ ៤២៩នាក់

កំពត​ ៖​ នៅព្រឹកថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ សម្ភារៈមួយចំនួនដល់ក្រុមគ្រួសារសមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន​ ៤២៩នាក់ ក្នុងនោះ​ អ្នករត់ម៉ូតូឌុបមានចំនួន​ ២៥៨នាក់ អ្នករត់កង់បីមានចំនួន​ ១២០នាក់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន​ ២លានដូសបន្តែមទៀត

នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកម្មវិធីនេះ…

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…

បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)​ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង…

សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង​ នៅជ្រៃធំ មាននគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹង​ បានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាប

កណ្ដាល​ ៖​ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្នាល់ទឹកប្រាក់ម្តងៗ រាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តា​ បន្តលេងជារៀងរាល់ថ្ងៃ​ (ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិការម្សិលមិញ​ ជល់រហូតដល់​ ៣០គូរ) ដោយសារតែអាងនគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល…

ឈ្មួញដឹកឈើជើងខ្លាំង ឈ្មោះចែស្រី សមត្ថកិច្ចជំ នាញ2ខេត្តមួយណាក៍ស្គាល់ចែស្រីដែរ.!

ព្រះវិហារ: ឈ្មួញជើងខ្លាំងខាងដឹកឈើឈ្មោះចែ ស្រី ដែលល្បីជាង10ឆ្នាំមកហើយ នៅតែបន្តដឹកចេញពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំទាំងថ្ងៃទាំងយប់ដោយមិនរំខានដល់សមត្ថកិច្ចនៅតាមដងផ្លូវ ជាហេតុធ្វើមានការរិះគន់ថា សមត្ថកិច្ចដេកចាំតែរាប់ក្បាលឡានចែស្រីយកលុយ ដោយមិនខ្វល់នឹងការទប់ស្កាត់ឬបង្ក្រាបឡើយ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ចែស្រីមានរថយន្តដឹកឈើចំនួន6គ្រឿង មានតាកូម៉ាចំនួន3គ្រឿង…

សមត្ថកិច្ច​ឃាត់ខ្លួន​ឃាតកបាន​ហើយ ដែល​សម្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​

ពោធិ៍សាត់​​ ៖​ នៅថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ បាន​បំបែកសំណុំរឿង​ ករណី​បុរស​ម្នាក់​ ដែល​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​ឃាតក​ប្លន់​សម្លាប់​ ដោយ​កាប់​ ៧​កាំបិត​ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ រួច​យក​សម្ភារ​មួយ​ចំនួន​ធំ​ គេចខ្លួន​បាត់​ស្រមោល​។​ គួរ​រំលឹក​ថា​…