ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ​៖​ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ​៖​ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន។ យោងតាមស្មារតីនៃការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនាទានក្នុងការរៀបចំផែនការនេះ។…

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍

ទីក្រុងវៀងចន្ទន៍ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤៕

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជាកំពុងបោះជំហានលើវិថីដ៏ត្រឹមត្រូវ ហើយយើងត្រូវខិតខំដើរទៅមុខបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរបស់យើង

"ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជាកំពុងបោះជំហានលើវិថីដ៏ត្រឹមត្រូវ ហើយយើងត្រូវខិតខំដើរទៅមុខបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរបស់យើង​" លេីកឡេីងក្នុងពិធីសម្ពោធបើកលក់ជាផ្លូវការ ប៊ូយ៉ុងថោន​ នាថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៤។

សម្តេច ហ៊ុន ម៉ាណែត សម្រេច«បញ្ចប់តំណែង»លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ តុលានេះ បានចេញនូវអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ជាអនុក្រឹត្យធ្វើឡើង ក្រោយពីលោកអភិបាលស្រុករូបនេះ ជាប់ពាក់ព័ន្ធផ្តល់ថវិកា៣០ម៉ឺនដុល្លារជូនលោកលី សាម៉េត (ហៅគ្រូមា) ដើម្បីបានទទួលតំណែងជាអភិបាលស្រុកល្វាឯម។ យោងតាមអនុក្រឹត្យ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ពិតជាក្លាហាន ជិះម៉ូតូឌុបគ្នាទាំងបញ្រ្ចាស់ទិស បុកមន្ត្រីនគរបាល ខណ្ឌទួលគោកម្នាក់របួស ត្រូវសមត្ថកិច្ចខ្លួន៣នាក់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទប្រឆាំងនឹងអ្នករាជការសាធារណ: , បទបើកបរបញ្ច្រាសទិសបណ្ដាលឱ្យអ្នកដទៃរងរបួសនិងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យក្មេងទំនើង០៣នាក់ជិះម៉ូតូគេច រួចបើកម៉ូតូបុកនគរបាលបណ្ដាលឲ្យរបួសធ្ងន់) ដែលហេតុការណ៍នេះកើតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែល មានដីធ្លីបានចុះបញ្ជីរួចនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយពុំទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែល មានដីធ្លីបានចុះបញ្ជីរួចនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយពុំទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង តាមរយៈ ទូរស័ព្ទលេខ 016 350 111 ដើម្បីមកទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។

សូមអញ្ជើញអតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលមួយថ្ងៃ

សូមអញ្ជើញអតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលមួយថ្ងៃ គឺថ្ងៃទី ១១ តុលា ២០២៤ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ​។ ទីតាំង៖ បន្ទប់លេខ ១១៩ ជាន់ទី ១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ "ស្ថាបត្យកម្មខ្មែរនាសហសម័យ" ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមអ្នកសារព័ត៌មាន និងអ្នកប្រកបការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បន្តចុះឈ្មោះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មានបានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ខណៈមកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ ក្បាលហើយ។ បច្ចុប្បន្ន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យកចិត្តទុកដាក់ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

នាថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០២៤នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។