បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាសម្រុកទៅទស្សនា និងផ្ដិតយករូបភាពសមិទ្ធិផលថ្មី ជាប្រវត្ដិសាស្ដ្រ របស់ប្រទេសកម្ពុជា មិនដែលធ្លាប់មានពីមុនមក
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ ក្រោយពីបានទទួលជើងហោះហើរពាណិជ្ជកម្មដំបូង នៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាប- អង្គរ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិនផងដែរ ។ នៅពេលថ្មីៗនេះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាសម្រុកទៅទស្សនា…
រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ឱ្យបានជ្រាបថា…
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ
(កណ្តាល)៖ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ព្រមទាំងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ ៧មករា និងប្រឡាយ៩៦។
លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់…
ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស
ខេត្តព្រះសីហនុ៖ បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ…
បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ដកហូតឡេ និងសារធាតុផ្សំ ជាង២តោន
(ស្វាយរៀង)៖ បង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃេីញ និងដកហូតបាននូវ៖
* ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម
* ឡេលាបមុខ TD Night cream…
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ និងទូរស័ព្ទដៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ និងទូរស័ព្ទដៃ នៅចំណុចស្ដុបអូតែល.ស ផ្លូវព្រះមុន្នីវង្ស សង្កាត់ អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឆន វ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅមិនពិប្រាកដ…
បុរសម្នាក់ លោតពីលើអគារជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗ ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បុរសម្នាក់វ័យកណ្តាលម្នាក់ត្រូវបានកូនប្រុសប្រទះឃើញស្លាប់ហើយសង្ស័យថា គាត់បានលោតសម្លាប់ខ្លួនពីលើជាន់ទី៣ បន្ទាប់ពីជំងឺសរសៃប្រសាទបានរើឡើង នៅខាងក្រោយវត្តសំរោងអណ្តែត ក្នុងភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរូបនោះ ឈ្មោះយឿ យឿន អាយុ៤៧ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើត ភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ រមាហែក ស្វាយរៀង ។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើឥស្សរជនដែលទទួលគោរមងារជា «សន្តិបណ្ឌិត» ចែករំលែកបទពិសោធដល់នគរបាលបន្តវេន
(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍០៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ…
រដ្ឋបាលខេត្តកណ្តាលចុះពិនិត្យជំនន់ទឹកភ្លៀងនៅតំបន់ប្រឡាយ៩៤- ៩៦នឹងស្ថានីបូមទឹក
(ខេត្តកណ្តាល)៖ ថ្ងៃពុធ០៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំ មន្ទីរជំនាញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យករណីជំនន់ទឹកភ្លៀង នៅតំបន់ប្រឡាយ៩៤ ប្រឡាយ៩៦ នឹងស្ថានីបូមទឹកចាប់យំ ស្ថានីបូមទឹកក្របៅ…
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខែតុលា និងលើកទិសដៅអនុវត្តន៍បន្ត របស់រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅថ្ងៃពុធ០៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់នៅខេត្តកណ្ដាល បន្តចុះពង្រឹង និងអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ខ្លួនគ្រប់គ្រងឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត…