អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ យ៉ាង ខ្លាំង លើ ការ ធានា…
ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
ស្រុកស្អាង ខេត្តកណ្តាល៖ នៅថ្ងៃសុក្ខ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចសក័ ពុធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ជី គីមហៃ អភិបាលស្រុកស្អាង…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!
ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖
*ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣…
សូមចូលរួមអបអរសាទរដោយស្មោះ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តមកតាំងទីលំនៅថ្មី
សូមចូលរួមអបអរសាទរដោយស្មោះ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តមកតាំងទីលំនៅ ថ្មី ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដែលជាទីតាំងដ៏វិសេសវិសាល ប្រកបដោយក្តីសង្ឃឹម ត្រូវបាន យក ចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ទាំងពីរនេះ ឱ្យក្លាយជាកូនទីក្រុងដ៏តូចច្រឡឹង អំណោយផលដល់ការរស់នៅដ៏សុខសាន្ត និងអនាគតបវររុងរឿង…
ទស្សនៈនឹងជាសាផ្តាំផ្ញើររបស់លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណៈការនឹងដឹកជញ្ជូនខេត្ត ព្រះវិហារ
នៅក្នុងឱកាសចុះពិនិត្យការងារនឹង
ថែទាំនឹងជួសជុលផ្លូវជាតិលេខ62
កាលពីថ្ងៃទី6ខែធ្នូឆ្នាំ2023 នេះ
លោក សំ លាងទ្រី ប្រធានមន្ទីរ
សាធារណៈការនឹងដឹកជញ្ជូនខេត្ត
ព្រះវិហារ បានបញ្ជេញទស្សនៈនឹង
ជាសាដាស់តឿននឹងជំនួយផ្នែក
ស្មារតីអោយយល់ដឹងអំពីផ្លូវជាតិ
លេខ62 ខាងក្រោមនេះជាសំ
ណេរដើមទាំងស្រុងរបស់លោក
សំ លាងទ្រី សូមចូលទស្សនានឹង
អានដូចខាងក្រោម. ។
ថ្ងៃនេះខ្ញុំ sad ហើយ ពុកម៉ែ បងប្អូន…
មន្ត្រីជំនាញចុះមកត្រួត ពិនិត្យតាមស្ថានីយលក់ប្រេងឥន្ធនៈ និងជញ្ជីងតាមលានហាលទិញកសិផលនិងតាមផ្សារក្នុងខេត្តប៉ៃលិន
ប៉ៃលិន៖ ដើម្បីជាការជឿជាក់ទៅលើការទិញកសិផលរបស់កសិករលក់តាមស្តង់នានាទូទាំងខេត្តនិងតាម ស្ថានីយលក់ប្រេងឥន្ធនៈធំទាំងអស់ប្រកបដោយភាពជឿជាក់គ្នាទៅវិញមកទើបនៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣នេះ
មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តប៉ៃលិនចុះត្រួតពិនិត្យគ្រប់គោយដៅហើយជាលទ្ធផលមិនមានស្តង់ណាឬការាស់សាំងណាមួយខុសប្រក្រតីឡើយ។
លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម…
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់
(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ ពិធីសំណេះសំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។
ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង…
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការងារអាទិភាព៥ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។
សម្តេចបានបញ្ជាក់ថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ
នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់…
កម្លាំងនគរបាលបន្តសហការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨និង ០០នាទីព្រឹកស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូច លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ាស្នងការរងផែន ការ ងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរ សេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការិ យាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកវរ សេនីយ៍ឯក យី យក់សាន…