ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស។ នេះជាការ លើក ឡើង របស់ ឯកឧត្តម…

ផ្ទះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ

ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពដែលក្រុមចោរ ចូលគាស់ទម្លោះទម្លាយផ្ទះនេះ ប្រមូលយកទ្រព្យសម្បត្តិនេះ គឺគ្មានអ្នកណាបានដឹងថា កើតឡើងតាំងពីពេលណានោះទេ គឺរហូតទាល់តែមកដល់ថ្ងៃទី 16 មករា 2024 ពេលដែលលោក អ៊ុក សំណាង ជាម្ចាស់ផ្ទះបានត្រឡប់មកមើលផ្ទះ ឃើញផ្ទះត្រូវគេគាស់ទម្លោះទម្លាយបើកទ្វារចំហរចោល ហើយរបស់ទ្រព្យក្នុងផ្ទះទាំងអស់បាត់អស់គ្មានសល់ ទើបផ្អើលឆោឡោ…

ស្រីស្អាត ម៉ន សូលីដែត ប្រើមន្តអាគមយកមាសក្លែងក្លាយ ឆបោកដូរប្រាក់ជាង៣០ ម៉ឺនដុល្លារ បញ្ជូនសំណុំរឿងនេះទៅតុលាការ ត្រូវបានលើកពេលទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឆបោក មួយករណី មកបើកសវនាការជាសាធារណៈ ដើម្បីផ្តន្ទាទោសលើជន ជាប់ចោទ ដែលសវនាការនោះដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅចំពោះ មុខអង្គសវនាការមានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាអាជីវករ អមមេធាវីការពារក្តី…

បងប្អូននៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តរតនគិរី បានបន្តការវាស់វែង និងកំណត់ព្រំចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី

ខេត្តរតនគិរី៖ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ បងប្អូននៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តរតនគិរី បានបន្តការវាស់វែង និងកំណត់ព្រំចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ងឿងឆ្ងល់ និងមតិមហាជនលើកឡើងខុសៗគ្នា ពីការសង់រោងនៅលើទ្រូងផ្លូវលេខ១៤១ ជ្រុងខាងលិចផ្សារអូរឬស្សីថា ជាការសង់បំពាន នឹងយកដងផ្លូវធ្វើអាជីវកម្ម

ភ្នំពេញ ៖ លោកឡយ ស៊ាងអាង ប្រធានគណៈកម្មាការផ្សារអូរឬស្សី បានលើកឡើងថា វាពុំមែនដូចជាការយល់ឃើញរបស់មហាជននោះឡើយ សំណង់រោងផ្សារបិទបាំងដោយដែកស័ង្កសីនេះ ធ្វើឡើងសម្រាប់បងប្អូនអាជីវករបន្លាស់ទី ប្តូរពីទីតាំងចាស់ចូលទៅលក់បណ្តោះអាសន្នតែមួយរយៈប៉ុណ្ណោះ នៅពេលគណៈកម្មការផ្សារជួសជុលខាងក្នុងរួចរាល់ ពួកគាត់តម្រូវឲ្យចូលទៅលក់កន្លែងដើមវិញ សំណង់ទាំងអស់នោះត្រូវបានរើចេញ…

ព្រះធម្មវនវាសី ចន្ទ មុន្នី ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងមានសទ្ធាជ្រះថ្លា ថ្វាយបច្ច័យកសាង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួន ១២,៥០០$

(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ បានព្រះរាជានុញ្ញាតទទួលការចូលបង្គំគាល់សម្តែងការគួរសម ពីព្រះអង្គ ចន្ទ មុន្នី អមដំណើរដោយថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃការចូលបង្គំគាល់សម្តែងការគួរសមនេះ សម្តេចជាអម្ចាស់ បានយាងដំណើរព្រះអង្គចន្ទ មុន្នី ទស្សនកិច្ច…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ…

កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ចុះធ្វើកិច្ចសន្យាខារ៉ាអូខេចំនួន២ ខណៈចាក់បំពងសំឡេង២៤ម៉ោង

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះធ្វើកិច្ចសន្យាទៅលើខារ៉ាអូខេចំនួន២ទីតាំងបន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាញសង្គមfacebook ដោយលើកឡើងថាខារ៉ាអូខេយីហោ អេហ្សីបខេធីវីចាក់ភ្លេងបំពងសំឡេង២៤ម៉ោងលើ២៤ម៉ោងរំខានដល់ការរកស៊ីទទួលទាននិងដំណេករបស់ពលរដ្ឋនៅជុំវិញទីតាំងនេះ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤។ នគរបាលបានប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ…

ទីបំផុត! តុលាការសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទសម្អាតប្រាក់

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់។ លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ម្សិលមិញ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស គឺបទ រំលោភអំណាច…

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនមួយ សិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ…