ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់ សមត្ថកិច្ចឃាត់ខ្លួនអប់រំ និងហៅអាណាព្យាបាលមកធានា

ភ្នំពេញ ៖ ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់ បាននាំគ្នាគេចសាលា មិនរៀនសូត្រ ប្រមូលផ្ដុំគ្នានៅក្នុងតារាងបាល់ទាត់មួយកន្លែងក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនដេីម្បីសាកសួរ និងអប់រំណែនាំ។ ថ្មីនេះៗគេសង្កេតឃើញនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើ…

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៦°C…

បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំកោះធំ”ក” និងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាថ្ងៃ ទី២៩ ខែមីនា ឆ្នាំ ២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំកោះធំ"ក" និងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា

(ភ្នំពេញ)៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា…

ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តអញ្ចើញចូលរួមចុះពិនិត្យព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ នៅថ្ងៃសៅរ៍០៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធី ពិនិត្យព្យាបាល វាស់ភ្នែកនិងផ្ដល់វ៉ែនតាជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស…

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូល ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយ ស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន…

ក្រុមការងារ នៃ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត សៀមរាប ប្រចាំ ការ បិទផ្សាយជាសាធារណៈនូវឯកសារបញ្ជីឈ្មោះម្ចាស់ដី និង ប្លង់សុរិយោដីតំបន់៣ កាត់មកតំបន់១ និងតំបន់២ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារ នៃ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត សៀមរាប ប្រចាំ ការ បិទផ្សាយជាសាធារណៈនូវឯកសារបញ្ជីឈ្មោះម្ចាស់ដី និង ប្លង់សុរិយោដីតំបន់៣ កាត់មកតំបន់១ និងតំបន់២ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវិនិច្ឆ័យក្បាលដីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី

ខេត្តរតនគិរី៖ នាថ្ងៃ ទី ២៦ ខែ មីនា ឆ្នាំ ២០២៤ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវិនិច្ឆ័យក្បាលដីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សាយ សំអាល់ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ

នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។