វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល
ខេត្តកណ្តាល៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤
មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួនៈ ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល។
រដ្ឋមន្ត្រី កែវ រតនៈ បកស្រាយចម្ងល់របស់ពលរដ្ឋថា «តើកម្ពុជាសម្បូរថាមពល រហូតដល់លែងខ្វះខាតហើយ បានជាចង់លក់នៅប្រទេសក្រៅ?»
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបំភ្លឺបកស្រាយពាក់ព័ន្ធនឹងចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លះ ឆ្ងល់ថា «តើកម្ពុជាយើងសម្បូរភ្លើង (ថាមពលអគ្គិសនី) រហូតទៅដល់លែងខ្វះខាតហើយឬអី បានជាអាចចង់លក់នៅប្រទេសក្រៅថែមទៀត?
ការបំភ្លឺបកស្រាយនេះរបស់លោក កែវ រតនៈ ធ្វើឡើងតាមរយៈវីដេអូខ្លី ក្រោយលោកបានបញ្ចប់កិច្ចប្រជុំ ជាមួយនឹងខាងប្រទេសសិង្ហបុរី…
ករណីកម្លាំងគយចុះចាប់ទូរសព្ទអត់ពន្ធ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីដែលកម្លាំងគយចល័ត ចុះពិនិត្យអនុលោមភាពហាងលក់ទូរសព្ទ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឃាត់បានទូរសព្ទទាំងថ្មី និងប្រើរួចជាង១ពាន់គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។
តាមការណែនាំរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី…
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ
កិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។
ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ តាមបណ្តារាជធានី-ខេត្ត ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រដែលគណបក្សបានឆ្លងកាត់គ្រប់កាលៈទេសៈ ក្នុងការរំដោះជាតិមាតុភូមិ ប្រជាជន និងបន្តពូនជ្រំដំណើរនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ត្រើយសុភមង្គល។
បច្ចុប្បន្ននេះដូចជាកក្រើកឡើងវិញបណ្តើរៗហើយនូវល្បែងស៊ីសងឡូតូ តាមអនឡាញ ខណៈពេលដែលសមត្ថកិច្ចទូទាំងប្រទេស កំពុងតែជាប់រវល់អនុវត្តន៍បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
(ក្រុងតាខ្មៅ ខេត្តកណ្តាល) បច្ចុប្បន្ននេះដូចជាកក្រើកឡើងវិញបណ្តើរៗហើយនូវល្បែងស៊ីសងឡូតូ តាមអនឡាញ ខណៈពេលដែលសមត្ថកិច្ចទូទាំងប្រទេស កំពុងតែជាប់រវល់អនុវត្តន៍បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្ក្រាប់ក្មេងទំនេីង។ ស្រាប់តែយេីងក្រឡែកមកមើលនៅក្រុងតាខ្មៅ ខេត្តកណ្តាលវិញ គេសង្កេតឃើញនៅចំណុចទីតាំងហាងលក់កាហ្វេនៅតាមបណ្តោយផ្លូវលេខ២១០ ខាងកើតផ្លូវ…
វត្តសុវណ្ណគិរី បរឡយ ព្រមទាំងឧបាសក់ ឧសិការ ចំណុះជើងវត្តទទួលអំណោយពីលោកឧកញ៉ាចិត្តធម៌ ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ….
ខេត្តរតនគិរី ៖ វត្តសុវណ្ណគិរីបរឡយ ជាវត្តនៅតំបន់ដាច់ស្រយ៉ាល ផ្លូវមានលក្ខណៈលំបាក មិនសូវមានសប្បុរសជនទៅធ្វើបុណ្យដល់ទីនោះទេ។ កន្លងមកមានតែជំទាវឧកញ៉ា ហ៊ុន ស៊ីណាត និងលោកឧកញ៉ា ចិន សំណាង ជាថៅកែហាងពេជ្យ CSNJ ដែលតែងតែឧបត្ថម ដល់ព្រះសង្ឃដែលគង្គនៅវត្តនោះ មិនត្រឹមតែមានការជួយឧបត្ថមដល់វត្តប៉ុណ្ណោះទេ លោកឧកញ៉ា តែងតែជួយដល់ក្រុមគ្រួសារ និងក្មេងៗ ចំណុះជើងវត្តនោះផងដែរ។
ដូចជាឧបត្ថមជា ថវិការ មី អង្ករ…
បងប្អូនក្រុមវាល បន្តវាស់វែង និងប្រមូលទិន្នន័យក្បាលដីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិសាស្ត្រឃុំអូរជុំ ស្រុកអូរជុំ ឃុំបរខាំ ស្រុកអូរយ៉ាដាវ និងភូមិស៊ើង ស្រុកបរកែវ ខេត្តរតនគិរី
នាថ្ងៃ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤
បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវាស់វែង និងប្រមូលទិន្នន័យក្បាលដីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិសាស្ត្រឃុំអូរជុំ ស្រុកអូរជុំ ឃុំបរខាំ ស្រុកអូរយ៉ាដាវ និងភូមិស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
ឯកឧត្តម គិត ទ្រី អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនា និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានគណបក្សខេត្តរតនគិរី ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនា និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក…
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១ ២៧៦បណ្តត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ២៨៨គ្រួសារ ដែលស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នាថ្ងៃ ទី ២១ ខែ ឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១ ២៧៦បណ្ណ ស្មើនឹង ២៨៨គ្រួសារ ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។