មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ស្នើរដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុត

ខេត្តរតនគិរី÷ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានស្នើរដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរពីបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុត ជាពិសេស អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវប្រកាសលេខទូរស័ព្ទរបស់ខ្លួនឲ្យប្រជាពលរដ្ឋបានដឹងដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ ការលើកឡើងដូចនេះរបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន គឺបានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែមីនា…

យុវជន៤នាក់ផឹកចំទឹកត្នោតជូកាចសាហាវ ម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល នៅស្រុកលំផាត់

ខេត្តរតនគិរី÷ កម្លាំងនគរបាលស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា បង្កឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃសៅរ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចការដ្ឋានស្រកានាគក្នុងក្រុមហ៊ុនដូនពេញអាគ្រីកូ…

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា

(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបអោយខានតែបាន រាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិចចូលមកកម្ពុជានោះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩…

ស្នងការនគរបាលខេត្តតាកែវណែនាំនិងក្រើនរំលឹកទៅដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង បានណែនាំ និងក្រើនរំលឹកទៅដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តការរក្សាសន្តិសុខ…

ទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យបណ្ដាលឲ្យផ្ទះលក់ឥវ៉ាន់មួយបង្កការភ្ញាក់ផ្អើល

រាជធានីភ្នំពេញ៖ ទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យបណ្ដាលឲ្យផ្ទះលក់ឥវ៉ាន់មួយបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំងនៅចំណុចជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្ទះលេខ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី៣០ ខែ មិនា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្តះលេខ ១៧A…

រថយន្តខ្នាតយក្ស២គ្រឿងដឹកឈើគគីរពីខេត្តស្ទឹងត្រែង មកកាន់ខេត្តកោះកុងលើសលិខិតអនុញ្ញាតរហូតដល់ទៅជាង១០ម៉ែត្រគូប

កោះកុង ៖ រថយន្តយីឌុបចំនួន២គ្រឿងដែលបានដឹកឈើគគីរតាមបណ្តាយផ្លូវជាតិលេខ៤៨ (ភ្នំពេញ-កោះកុង ) ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស នៃ ស្នងការនគរបាលខេត្តកោះកុង ធ្វើឃាត់ទុកជាបណ្តោះអាសន្នដោយសារតែមានការសង្ស័យថាមានភាពមិនប្រក្រតី ។ លោក មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងនៅថ្ងៃទី ៣០ ខែមិនា…

ថ្លើមធំ ហ៊ានបន្លំលួចលុយអស់ជាង១ម៉ឺនដុល្លាកាត់ព្រឹក ហើយគេចខ្លួនបាត់ នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ ជនសង្ស័យប្រុសស្រី២នាក់ ចូលមកធ្វើសកម្មភាពបន្លំលួចយកលុយនៅកន្លែងវេលុយវីងអស់ជាង១ម៉ឺនដុល្លា(អាមេរិក)ហើយរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។…

បើកបរក្នុងស្ថានភាពស្រវឹង បុកគល់ស្ពានធ្លាក់ទឹកស្លាប់

កោះកុង : បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគល់ស្ពាន ធ្លាក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅម៉ោង២.១៥នាទីយប់ ឈានចូលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ ត្រង់ចំណុចក្បែរសណ្ឋាគារកោះកុងបេយ៍ ស្ថិតក្នុងភូមិ 1 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សមត្ថកិច្ចបានឲ្យដឹងថាឈឺជនរងគ្រោះមានឈ្មោះ អន រីម ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ…

សមត្ថកិច្ចឆ្មក់បង្ក្រាបអ្នកញៀនអាប៉ោង១វង់ខ្លះរត់ចោលស្បែកជើងយករួចខ្លួន

ខេត្តបាត់ដំបង៖ក្រុមអ្នកញៀនល្បែងអាប៉ោង១វង់ដែលមានគ្នាច្រើននាក់បានប្រព្រឹត្តលួចលាក់រាប់ខែបានយ៉ាងរលូននោះពេលនេះអស់ល័ក្ខត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩ថ្មីៗនេះនៅវេលាម៉ោង១៤:៣០នាទីនៅចំណុចក្រុម១៨ក្នុងភូមិព្រៃទទឹង​ឃុំជ្រៃ​ស្រុកថ្មគោលខេត្តបាត់ដំបង។…

ចិន នឹងសិក្សាលទ្ធភាព សាងសង់ រថភ្លើងផ្លូវទោលនៅ​ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាអ្នកជំនាញចិននឹងធ្វើការសិក្សាពីលទ្ធភាពសម្រាប់គម្រោងសាងសង់ រថភ្លើងផ្លូវទោល (Monorail) នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចមួយ ទៅទីក្រុង Chongqing ដែលជាទីក្រុងធំមួយនៅភាគនិរតីប្រទេសចិន រដ្ឋមន្រ្តីក្រសួងសាធារណការកម្ពុជា លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក Zhou Keqin អនុប្រធាននៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន…