ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ៖ សូមបេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយភូមិត្រូវបន្តខិតខំសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សានិងត្រូវចាប់យកឱកាសការងារដែលខេត្តព្រះសីហនុកំពុងត្រូវការដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
«ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងអាជ្ញាធរខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរចំពោះប្អូនសិស្សានុសិស្សជ័យលាភីនិទ្ទេសអេ (A) ទាំងអស់។ នេះជាជោគជ័យក្នុងជីវិតរបស់ប្អូនៗ ព្រមទាំងសូមចូលរួមរីករាយជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស និងសូមវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការពិសេសមន្ត្រីអប់រំ ដែលបានជួយបំប៉នដល់សិស្សានុសិស្ស បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា…