ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង ២០ឆ្នាំ មកទល់សព្វថ្ងៃនេះ គឺជារយៈកាលនៃសុខសន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជា
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីការវិវត្តន៍ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង ២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស…