សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនម្នាក់ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅខេត្តកំពង់ឆ្នាំង
បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំ ខុសពីធម្មតា…