Browsing Category

ព័ត៌មានជាតិ

សូមអញ្ជើញអតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលមួយថ្ងៃ

សូមអញ្ជើញអតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលមួយថ្ងៃ គឺថ្ងៃទី ១១ តុលា ២០២៤ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ​។ ទីតាំង៖ បន្ទប់លេខ ១១៩ ជាន់ទី ១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ "ស្ថាបត្យកម្មខ្មែរនាសហសម័យ" ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមអ្នកសារព័ត៌មាន និងអ្នកប្រកបការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បន្តចុះឈ្មោះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មានបានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ខណៈមកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ ក្បាលហើយ។ បច្ចុប្បន្ន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យកចិត្តទុកដាក់ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

នាថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០២៤នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។

ដំណើរទស្សនកិច្ចប៉ែកឦសាន៖ ពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺទីតាំង​បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម

ភ្នំពេញ៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំនិង​សម្របសម្រួល​យ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំងមានការ​ចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរ​ក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ…

ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ​២០២៤។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី

នាថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ ៖​ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ

មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ នាថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត…

Cambodia’s Leading Food Content Creator: Tong Heng Captivates Audiences with Culinary Adventures

Ngoun Seangheng, widely recognized by his online persona, Tong Heng, has emerged as one of Cambodia’s most prominent and influential content creators. Known for his vibrant and engaging videos, Tong Heng has carved a niche in the digital world by focusing on food reviews, trending culinary experiences, and travel vlogs that showcase popular destinations within Cambodia. With…