Browsing Category

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគររូបបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី…

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន…

លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់

ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា នេះ បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់។ ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ…

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះខែលម្នាក់ ដល់អាយុចូលនិវត្តន៍ហេីយ បែរជាខំប្រឹងរត់ការពន្យាបន្តទៀត

(ស្រុកស្អាង ខេត្តកណ្តាល)៖ ថ្មីៗនេះមានប្រភព បែកធ្លាយឲ្យដំណឹងថាៈ លោក វិរះសេនីយ៍ត្រី គង់ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះខែល ត្រូវបានដល់អាយុចូលនិវត្តន៍ហើយ បែរជាខំប្រឹងរត់ការដេីម្បីបន្តមុខតំណែងបន្តទៀត ខណៈអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងកូនចៅក្រោមឪវាទ មិនពេញចិត្តជាមួយភាពអសកម្ម របស់លោកវិរះសេនីយ៍ត្រី គង់ សំអាតនេះតែម្តង ក្នុងការធ្វេីជាមេប៉ុស្តិ៍ឃុំកោះខែលនោះទេ។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

នាថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី…

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។…

បងប្អូនក្រុមវាលទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ប្រជុំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តក្រចេះ៖ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ប្រជុំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិសង្គម ភូមិធំ ភូមិថ្មី និងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

បណ្ដេញលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពីការបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា អត្ដលេខ៧៥៩៥១ មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការនគរបាលខេត្ដព្រៃវៃង ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្ដីប្រកាស របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥…