លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តបានជួយឧបត្ថម្ភសម្ភារ:សិក្សានុសិស្សនិងថវិកាមួយចំនួនដល់សាលារៀនឃុំកោះពាក្យ
រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនៅសម្ភារៈសិក្សាមួយចំនួនយកទៅឧបត្ថម្ភដល់សិក្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កោះពាក្យ ស្ថិតក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។…