រថយន្តខ្នាតយក្ស២គ្រឿងដឹកឈើគគីរពីខេត្តស្ទឹងត្រែង មកកាន់ខេត្តកោះកុងលើសលិខិតអនុញ្ញាតរហូតដល់ទៅជាង១០ម៉ែត្រគូប
កោះកុង ៖ រថយន្តយីឌុបចំនួន២គ្រឿងដែលបានដឹកឈើគគីរតាមបណ្តាយផ្លូវជាតិលេខ៤៨ (ភ្នំពេញ-កោះកុង ) ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស នៃ ស្នងការនគរបាលខេត្តកោះកុង ធ្វើឃាត់ទុកជាបណ្តោះអាសន្នដោយសារតែមានការសង្ស័យថាមានភាពមិនប្រក្រតី ។
លោក មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងនៅថ្ងៃទី ៣០ ខែមិនា…