Browsing Category

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សូមគូសបញ្ជាក់ថា ករណីវិវាទនេះបានកើតឡើងតាំងពីឆ្នាំ២០០៨ ហើយត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងនៅថ្ងៃនេះ ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ៧៦៧សជណ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលតម្រូវឱ្យគ្រប់ភាគី និងស្ថាប័នមានសមត្ថកិច្ច បន្តអនុវត្តតាមនិតិវិធី។

ជាង​ និងកម្មករសំណង់​ចំនួន៥៥រូបដែល​ជាសមាជិក​របស់​កម្មវិធី​អាជីវកម្ម​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសសយករាជធានីភ្នំពេញបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ ចំនួន ១៤រូប និងកម្រិត២ ចំនួន ៤១រូប ជូនដល់កម្មករសំណង់​ ជាងសំណង់ក្រោយពីបានធ្វេីការប្រឡងជាប់ដោយជោគជ័យ។

បណ្ណកម្មសិទ្ធិ ចំនួន២,២៣៤ បណ្ណ បានប្រគល់ជូនបងប្អូនអ្នកខេត្តស្ទឹងត្រែង

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,២៣៤ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកោះសំពាយ ភូមិដំរីផុង ឃុំកោះសំពាយ និងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា

ជំនួបពិភាក្សាការងារជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជានាថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០២៥នេះ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ បើយោងតាមការបញ្ជាក់របស់លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី៨ ខែមករា…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ

ពិធីប្រគល់មេដាយនិងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី នាថ្ងៃ​​ទី​៤ ខែ​មករា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។

សម្តេចធិបតី ៖ សិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ គឺឈានដល់វ័យមួយ ដែលត្រូវចាប់ផ្តើម ទទួលខុសត្រូវ ជោគវាសនាខ្លួនឯង មិនថា និទ្ទេសអ្វីនោះទេ

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ ទៅកាន់សិស្សានុសិស្សនិទ្ទេសA ក៏ដូចជាសិស្សានុសិស្សគ្រប់ៗនិទ្ទេសទាំងអស់ រាប់ទាំងអ្នកដែលមិនបានប្រឡងមិនជាប់ថ្នាក់ទី១២ក្តី ត្រូវបន្តខិតខំប្រឹងប្រែង និងជឿជាក់លើខ្លួនឯងបន្តទៅទៀត ខណៈនិទ្ទេស នៃការបញ្ចប់ការសិក្សាថ្នាក់ទី១២ គ្រាន់តែជាការវាស់ស្ទង់ នៃកម្រិតរបស់ខ្លួន សម្រាប់ការត្រៀមលក្ខណៈដើរទៅមុខបន្តទៀត…

ស.ស.យ.ក រៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅបរិវេនសួនច្បារមុខព្រះបរមរាជវាំង ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៤ចូល២០២៥

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជាព្រឹត្តិការណ៍ជួបជុំមហាគ្រួសារខ្មែរថ្មីមួយទៀត ដែលត្រូវបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ព្រឹត្តិការណ៍ជួបជុំមហាគ្រួសារខ្មែរនេះនឹងធ្វើឡើងនៅបរិវេនសួនច្បារមុខព្រះបរមរាជវាមងក្នុងថ្ងៃឆ្លងឆ្នាំសកល ជាការបង្ហាញការអបអរសាទរកម្ពុជា សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ ចាប់ពីរសៀលថ្ងៃទី៣១ ខែធ្នូ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤នេះ មានការថយចុះក្តី

(ខេត្តកំពង់ឆ្នាំង)៖ ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក…

គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ…