Browsing Category

សប្បុរសធម៌

បងប្អូនក្រុមវាលទី២០ (ខណ្ឌកំបូល) បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី២០ (ខណ្ឌកំបូល) បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ទោះយប់ហើយក៏ដោយ បងប្អូនក្រុមវាលនៅតែបម្រើបងប្អូនប្រជាពលរដ្ឋយើង

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ កម្មការិនី ដែលទើបចេញពីធ្វើការកុំឱ្យពិបាកសុំច្បាប់ បងប្អូនក្រុមវាលទី១៨ (ខណ្ឌមានជ័យ) នៅតែបន្តប្រមូលទិន្នន័យក្បាលដី ជូនពួកគាត់នៅភូមិម្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សកម្មភាពបងប្អូនក្រុមការងារវាលទី១៨ (ខណ្ឌមានជ័យ) ចុះប្រចាំការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិសាឡាំ ភូមិត្រពាំងខ្នារ និងភូមិស្រែខ្ញែរ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នៅថ្ងៃ ទី២ ខែ មករា ឆ្នាំ ២០២៤ សកម្មភាពបងប្អូនក្រុមការងារវាលទី១៨ (ខណ្ឌមានជ័យ) ចុះប្រចាំការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិសាឡាំ ភូមិត្រពាំងខ្នារ និងភូមិស្រែខ្ញែរ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បងប្អូនក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ដរតនគិរី ចុះវាស់វែង និងវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ បងប្អូនក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ដរតនគិរី ចុះវាស់វែង និងវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ, ភូមិ ១ ឃុំឡាមិញ ស្រុកបរកែវ, ភូមិសោមកានិញ និងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកំពត ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ

ខេត្ដកំពត៖ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកំពត ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទុល្លភ៍ ឃុំមានជ័យ ខេត្តកំពត និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិព្រៃស្បូវ និងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។

ឯកឧត្តម សុខសាន្ត ដារ៉ា នឹងឯកឧត្ត ម អ៊ុង វុទ្ឋី ដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្រ បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022

ព្រះវិហារ ឯកឧត្តម សុខសាន ដារ៉ា អភិបាលរងខេត្ត នឹងឯកឧត្តម អ៊ុង វុទ្ឋី អភិបាលរងខេត្ត ដឹកនាំមន្ទីរជំនាញពាក់ពន្ឋ័ជុំវិញខេត្ត ចុះអប់រំផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្របក ចុះថ្ងៃទី30ខែវិច្ឆិការឆ្នាំ2022 របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់តំបន់សហគមន៍ ការតំបន់ការពារធម្មជាតិសរុបផ្ទៃដីជាង90000ហិចតានៅទូរទាំង 7ស្រុក ក្នុងខេត្តព្រៈវិហារ ។ ឯកឧត្តម សុខសាន្ត ដារ៉ា បានអោយដឹងថា…

ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ស្រុកស្អាង ខេត្តកណ្តាល៖ នៅថ្ងៃសុក្ខ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចសក័ ពុធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ជី គីមហៃ អភិបាលស្រុកស្អាង…

ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារខេមរានី ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលពួកគាត់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង។