អភិបាលខេត្តរតនគិរីសំដែងការមិនពេញចិត្ត ចំពោះក្រុមហ៊ុន ដែលមិនបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋលើស្លាក ប៉ាណូ យីហោ ហើយថែមទាំងប្ដឹងមន្ត្រីចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្តទៀត
ខេត្តរតនគិរី ៖ លោកប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងមន្ត្រីក្រោមឱវាតម្នាក់ ត្រូវតំណាងអយ្យកាអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទ ផ្ដើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតស្រាលលើសម្ប្តតិ្តអ្នកដទៃ និងបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វរៈប៊ុនថាំ ឈ្មោះ សួរ វិរៈ បានដាក់ពាក្យបណ្ដឹង ក្រោយពេលមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង…