អ្នកគ្រូម្នាក់ អាងខ្លួនជាប្រពន្ធនាយកសាលា បឋមសិក្សាច្រាំងចំរេះ ប្រើអំពើហឹង្សាមកលើកូនសិស្ស ត្រូវម្តាយប្តឹងនគរបាល
ភ្នំពេញ÷ អ្នកគ្រូបង្រៀនប្រចាំថ្នាក់ទី២ក សាលាបឋមសិក្សាច្រាំងចំរេះ ត្រូវម្តាយកូនធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភះ នេះបន្ទាប់ពីប្រើហឹង្សាដោយ យកដៃកក់សិស្សពីក្រោយបណ្តាលអោយជាំទាំងដុំ។
អ្នកគ្រូដែលត្រូវអាណាព្យាបាលសិស្សប្តឹងនោះ ឈ្មោះ ផ្លុង គឹមហេង ជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះ និងជាគ្រូប្រចាំថ្នាក់ទី២ក…