រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ផែនការដល់មន្ត្រីរាជការក្រោមឱវាទ ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល
កំពង់ស្ពឺ: រដ្ឋបាលខេត្តកំពង់ស្ពឺបានដាក់ផែនការដល់មន្ត្រីរាជការក្រោមឱវាទ ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ស្នូលទាំង៣ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ/វិសហមជ្ឈការ។
ការសង្កត់ធ្ងន់នេះធ្វើឡើងក្នុងបើកសន្និបាតបូកសរុបការអនុវត្តការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤…