តើលោកយឹម សុគន្ធជានរណា? បានជាមានអំណាចរំលោភដីស្រែចម្ការប្រជាពលរដ្ឋដែលកាន់កាប់អាស្រ័យផលជាក់ស្ដែងអស់រយះពេលជាង៣០ ឆ្នាំយកទៅចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិខ្លួនផ្ទាល់បានយ៉ាងដូច្នេះ
ខេត្តកំពត៖ ប្រជាពលរដ្ឋ ចំនួនជិតមួយរយគ្រួសារនិងមន្ត្រីរាជការជាច្រើន ពិសេស មេភូមិ អតីតមេភូមិមេឃុំ និងសមាជិកក្រុមប្រឹក្សាភ្ញាក់ព្រឺត គ្រាន់តែបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ហើយភ្លាមនាំគ្នាផ្អើល ព្រោះឃើញគេបិទ ពាក្យសុំចុះបញ្ជីដី និងសេចក្តីជូនដំណឹងរបស់សាលាក្រុង បិទនៅសង្កាត់ហួសកាលបរិច្ឆេទកំណត់ច្រើនថ្ងៃ អំពីការចុះវាស់ដីឲ្យឈ្មោះ យឹម សុគន្ធ នៅសាលាសង្កាត់ព្រែកត្នោត…