ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន
កណ្តាល ៖ ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratheany Ham បានបង្ហោះមានខ្លឹមសារថា «ខ្ញុំបានដាក់ពាក្យបណ្តឹង រួចរាល់ហើយ ខ្ញុំចាំមើលនីតិវិធីរបស់មន្ត្រីស្រុកអង្គស្នួល ខេត្តកណ្តាល ហើយវាមិនមែនលើកទីមួយ ច្រើនលើកច្រើនសារ ចូលកុកចេញៗ យកគុកធ្វើផ្ទះ ចេញមកលើកនេះលើសដើម រាល់ថ្ងៃរស់នៅទាំងភ័យខ្លាច…