កម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងជីករ៉ែត្បូង៣កន្លែងផ្សេងគ្នានិងរឹបអូសសម្ភារ:មួយចំនួនធំ នៅស្រុកលំផាត់
ខេត្តរតនគិរី÷ កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីររ៉ែថាមពលខេត្ត និងកម្លាំងអធិការនគរបាលស្រុកលំផាត់ ដោយមានការសម្របសម្រួលពីលោកជា ពេជ្រ ព្រះរាជអាជ្ញានិងលោកបូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងជីករ៉ែត្បូងដោយខុសច្បាប់៣កន្លែងដាច់ដោយឡែកពីគ្នា។
ករណីចុះបង្ក្រាបជីករ៉ែត្បូងនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន…