Browsing Category

ក្រសួងដែនដី

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៧០៩ បណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅភូមិឫស្សីកែវ និងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

នាថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០២៤ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១ ៧០៩ បណ្ណ ស្ថិតនៅភូមិឫស្សីកែវ និងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។

  នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ

រាជធានីភ្នំពេញ៖​ ក្នុងពិធីនាថ្ងៃ​ទី​​២៤ ខែកក្កដា ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះផងដែរ​ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ និងបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសទាំងពីរ…

លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា

នេះជាការ​លើក​ឡើង​របស់លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ក្នុង​ពិធីសំណេះសំណាលជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត ក្នុងរចនាសម្ព័ន្ធខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានសិក្សានាថ្ងៃទី២០ កក្កដា ២០២៤។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមគូសបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការដោះស្រាយករណីដីធ្លីជូនពលរដ្ឋនៅទីតាំងនេះ បានចំនួន ៣១០ ក្បាលដី រួចមកហើយ ហើយនាពេលនេះបានធ្វើការដោះស្រាយចំនួន ២៧០ ក្បាលដីបន្ថែមទៀត សរុបទាំងអស់ ៥៨០ ក្បាលដី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើការដោះស្រាយបញ្ចប់ នាពេលខាងមុខ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវ​បានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ខេត្តកណ្តាល៖ នាថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១ ៨៥៩ ក្បាលដី នៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

អគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល

ខេត្តពោធិ៍សាត់៖ នាថ្ងៃ​ទី០៩ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃ​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់

នាថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់។ ជាលទ្ធផលក្រសួងបានទទួលយកនូវសំណូមពរ និងបានកំណត់នូវវិធានមួយចំនួនដើម្បីដោះស្រាយជូនបងប្អូនអាជីវករទាំងអស់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន អាជីវករ ក្រុមហ៊ុនសាងសង់ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ…

ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តអញ្ចើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល នឹងឯកឧត្តម ប៉េង ពោធិនា ចុះពិនិត្យទីតាំងបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ

(ស្រុកកៀនស្វាយ ខេត្តកណ្តាល)៖ នៅថ្ងៃអាទិត្យ០២រោច ខែជេស្ឋ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាល ខេត្តកណ្ដាល និងសហការី បានអញ្ជើញអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី នឹងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា នឹងឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន…

កិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយ​សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុដ៏ទៃទៀត ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ ការកៀងគរចំណូលសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងផ្គុំសំណង់ ព្រមទាំងទ្រទ្រង់នូវវប្បធម៌នៃការផ្តល់កម្ចីដើម្បីទិញលំនៅឋាន ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង…