ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់សម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយក្នុងខេត្តស្ទឹងត្រែងគ្មានប្រាក់ទិញអាហារទទួលទាន
ស្ទឹងត្រែង៖ យុវតីម្នាក់អាយុ ១៥ឆ្នាំម្នាក់ ដេកឈឺ ឡើងស្គមរីងរៃ នៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង និងមានស្នាមជាំខ្មៅពេញខ្លួន ទួញយំថ្ងូរឮសូរតែសម្លេងខ្សាវៗព្រោះតែពិបាកក្នុងខ្លួន ដោយសាតែមានជំងឺប្រចាំកាយ ចេញអុតស្វាយក្រាប ដែលគេហៅថាអុតស្វាយផ្កាប់មុខ និងជំងឺក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ លេបអ្វីក៏មិនចូលក្អួតចេញមកវិញ។ យុវតីរូបនេះត្រូវដេកនៅនិងកន្ទេល ងើបមិនរួច ព្រោះគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ…