ឯកឧត្ដម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយរៀង
ស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយរៀង ដែលមានសិស្សានុសិស្ស នៅតាមបណ្ដាសាលានានាក្នុងក្រុងស្វាយរៀង និងគរុសិស្ស ចូលរួមសរុបប្រមាណចំនួន ៤.៣០០នាក់ និងលោកគ្រូ អ្នកគ្រូ ២៣០នាក់ ។…