ពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង ២៦៦០ម៉ែត្រ នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
កណ្តាល ៖ នាព្រឹកថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង ២៦៦០ម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការជាតិអាជ្ញាធរមីន និងជាប្រធានក្រុមការងារចុះជួយឃុំទឹកវិល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម…