ស្នងការខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន បញ្ជាកម្លាំង ចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោង នៅឃុំឈូក ស្រុកក្រូចឆ្មា មិនទាន់បាត់ធុំក្លិនផង ប៉ុន្តែមេបនល្បែង ហ៊ានគឃ្លើន បើកលេងឡេីងវិញយ៉ាងរលូន
ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះ លោក ប៉ែន រ័ត្ន ស្នងការខេត្ត បានដាក់បញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងសុីសង សង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតក្នុងភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្មីៗនេះម្ដងរួចហើយ។
ឥឡូវនេះ ការបង្ក្រាបរបស់សមត្ថកិច្ច មិនទាន់បាត់ធុំក្លិនផង មេបនល្បែងសុីសងខាងលើ មិនខ្លាច មិនខ្វល់ និងគឃ្លើនជាមួយនិងសមត្ថកិច្ច…