សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអ៊ីអន១ និងឡើងចុះខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីកូវីដ១៩នៅផ្សារអ៊ីអន១ ដែលស្ត្រីម្នាក់នោះ ក៏បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ។ សម្ដេចតេជោ បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន…

ក្រសួងសុខាភិបាល ជូនដំណឹង ៖ ភរិយាអគ្គនាយកពន្ធនាគារដែលវិជ្ជមានកូវីដ១៩ បានទៅផ្សារអ៉ីអន១ នៅពេលល្ងាចថ្ងៃទី២១ វិច្ឆិកា, អ្នកពាក់ព័ន្ធ សូមប្រញាប់មកធ្វើតេស្តនៅថ្ងៃនេះ

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមរំលឹកថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ…

សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី​ ៖​ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី…

សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពី​ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួង

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពី​ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួង។ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់…

កម្ពុជា ផ្ដល់ម៉ាសចំនួន​ ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វើការបរិច្ចាគនូវម៉ាសចំនួន​ ២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន​

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន ១៥៣នាក់ ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។ ឯកឧត្តម គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង…

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ៦ទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន ៦ទៀត។ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ…

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ជា លាង អញ្ជើញជាអធិបតី​ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៥

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃអង្ការ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា អមតុលាកាកំពូល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥ ដែលមានសិក្ខាកាមសរុបចំនួន ១០៧នាក់ ស្រី​…

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី​ ការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី​ ការបន្ធូរបន្ថយទោស និងលើកលែងទោស៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ កម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យ មិនមែនជារឿងចៃដន្យទេ គឺដោយសារកត្តា ៦យ៉ាង

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចាប់តាំងពីថ្ងៃទី២៧ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ ចំនួន ៣០៤នាក់ ដែលក្នុងនោះមាន ២៩៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ (៩៦.៧%) និងគ្មានករណីស្លាប់ទេ។ លោកលើកឡើងថា ការគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩…