ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន​ ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន​ ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ ការផ្តល់សម្ភារៈ និងឧបករណ៍​ ជាការគិតគូរ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុន​ សម្រាប់កងកម្លាំង ក្នុងការចុះអន្តរាគមន៍ក្នុងករណី…

ក្រុងស្វាយរៀង​ ​បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេន​ព្រះសង្ឃ​ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី ១៨ឆ្នាំឡេីងទៅ

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេន​ព្រះសង្ឃ​…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល(UPF)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន​ ៩៧,២៥%ហើយ

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន​ ៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ​ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង​ ៦៣០ម៉ែត្រ សម្រេចបាន​ ៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង​ ៣៦៦ម៉ែត្រ សម្រេចបាន​ ៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣…

អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ​ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប​ ១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ​ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ…

ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានខ្លះហើយ

ខេត្តមណ្ឌលគិរី៖យោងតាមផេកផ្លូវការរបស់ អ/ហ GRK News បានបង្ហោះថា៖ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិមិន្ទ…

គំនរឈើជាង​ ៧០ដុំបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះធ្វើការបង្រ្កាបបាន នៅជិតប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច

(ខេត្តមណ្ឌលគិរី)៖ ខណ:ប្រតិបត្តិការដ៏ក្ដៅគគុក របស់កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មព្រៃឈើជាង២០០ដើមនោះ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានសេចក្ដីរាយការណ៍បន្ថែមថា កម្លាំងកងរាជអាវុធហត្ថស្រុកនិងខេត្ត កម្លាំងមន្ត្រីអនុរក្សបរិស្ថាន ដែនជម្រក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងស្នងការខេត្ត បានសហការជាមួយកម្លាំងចម្រុះ…

មិនធម្មតាទេនៅតំបន់ព្រំដែន(អូរហ៊ុច) ក្នុងស្រុកកែវសីមា នៅតែមានបទល្មើសព្រៃឈើកើតឡើង ដូចពាក្យចាស់ថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ

ខេត្តមណ្ឌលគិរី៖បទល្មើសព្រៃឈើនៅតំបន់ព្រំដែន(អូរហ៊ុច)ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែមានសកម្មភាពបន្តបន្ទាប់ ទោះបីគណៈកម្មការទប់ស្កាត់ ដើម្បីបង្រ្កាបបទល្មើសធនធានធនធានធម្មជាតិ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងខេមរភូមិមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់បង្រ្កាបយ៉ាងក្តៅគគុកនាពេលកន្លងមកក៏ដោយ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ភ្នំពេញ​ ៖​ នៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ…

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចាស់-ថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

ភ្នំពេញ​ ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា។ ជាមួយនោះ លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីក៏បានចូលជួបសម្ដែងការគួរសម…