ការចុះសិក្សាពិនិត្យលទ្ធភាពបើកច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាតប្រទេសថៃ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ថ្ងៃសៅរិ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១ ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបើកច្រកព្រំដែនថ្មដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។…