ផ្ដើមពីការដោះដូរដីគ្នាសោះ បែរជាបុគ្គល ហ៊ឺ សុង ប្ដឹងលោក អ៊ុក រដ្ឋា ឱ្យក្លាយជារឿងព្រហ្មទណ្ឌទៅវិញ

(កណ្ដាល)៖ ជារឿងមិនសមទាល់តែសោះ សម្រាប់ចុងចោទ ខណៈដើមហេតុដំបូង ពួកគេដោះដូរដីគ្នា។ លុះចុងក្រោយ បែរជាដើមចោទ ប្ដឹងចុងចោទជា អគ្គនាយកក្រុមហ៊ុន ពីបទ៖"ឆបោក"ទៅវិញ។ បណ្ដឹងនេះបានធ្វើឡើង ស្របពេលដែលដីរបស់ដើមចោទ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ។ សម្រេចដកហូតទុកជាសម្បត្តិសាធារណៈ"រដ្ឋ" ហើយចុងចោទ ក៍មិនព្រមផ្ទេរកម្មសិទ្ធដីខ្លួនឱ្យទៅដើមចោទវិញដែរ រហូតកើតជារឿងប្ដឹងផ្ដល់តែម្ដងទៅ។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស​ ជាអំណោយរបស់ប្រទេសអ៊ីតាលី

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព…

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ (…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥…

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ឥណ្ឌា បេ្តជ្ញារួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម វប្បធម៌ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អូម ប៊ើឡា ( Om Birla) ប្រធានរដ្ឋសភាសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជានិងឥណ្ឌា បានប្តេជ្ញាផងដែរ…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាជិកគណបក្សប្រជាជន​ ត្រូវចេះផ្សព្វផ្សាយ អំពីសមិទ្ធិផលធំៗ ដែលគណបក្សសម្រេចបានជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ស្វាយរៀង​ ៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រចាំត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តត្រីមាសទី ២ ឆ្នាំ២០២២ នារសៀល ថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ​ ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន​ ៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប

នៅរសៀលសៅរ៍ទី២ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុចធូបនៅរង្វល់មូលលោកតាក្រហមក នៅផ្លូវបំបែកខេត្តកំពង់ធំ មុនពេល បន្តដំណើរទៅកាន់ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២នេះ ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទៀនធូបនៅរង្វង់មូលលោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ។ ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី…