ជំនួបសម្តែងការគួរសមជាមួយសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AmCham Cambodia)​ នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្ដេជ្ញាដឹកនាំក្រសួងឱ្យសម្រេច​បានភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់​រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា យើងទាំងអស់គ្នានឹងបន្តដំណើរទៅមុខ​ក្នុងការដឹកនាំក្រសួងធ្វើយ៉ាងណាបន្សល់ទុកនូវយន្តការមួយប្រកបដោយភាពជោគជ័យ រក្សាបាននូវស្ថេរភាពកំណើនសេដ្ឋកិច្ចសម្រាប់ក្រសួងក៏ដូចជាប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចំណុចអាទិភាពចំនួន ៥ គឺមនុស្ស…

បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត

បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។​ ថ្ងៃ​ទី​21 ខែ​តុលា​ ឆ្នាំ​2024

ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅ​ក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ

ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់បុរី លាភសំណាង គម្រោងទី៩ និងគម្រោងទី១១ ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំចុះបញ្ជីការផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់បុរី លាភសំណាង គម្រោងទី៩ និងគម្រោងទី១១ ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំចុះបញ្ជីការផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ ចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់១១៥ ជាន់ទី១ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល

លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៤នេះ មានគោលបំណងប្រមូលធាតុចូល ដែលជាមូលដ្ឋានសម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥…

ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។ សូមអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឱ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅ​បន្តសម្រាប់​កសាងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនទៅមុខ

(ស្ទឹងត្រែង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់​កសាងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…