ពលករខ្មែរ ដែលបម្រើការនៅប្រទេសថៃ សម្រុកមកលេងស្រុកកំណើត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមច្រកព្រំដែនអន្តរជាតិដូង
(បាត់ដំបង)៖ ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ បានធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា…