ក្រុមក្មេងស្ទាវ​ ឆក់ទ្រព្យសម្បត្តិអ្នកដំណេីរ​ ស្ទេីរាល់រាត្រី​ នៅគល់ស្ពានស្ទឹងមានជ័យ​ ទាំងក្នុងខណ្ឌមានជ័យ​ ទាំងក្នុងខណ្ឌទួលគោក​!

ភ្នំពេញ៖ បុរសម្នាក់ បេីកម៉ូតូ Zoomer មួយគ្រឿង​ឌុបនារីរូបស្រស់២នាក់ទៀត​ យឺតៗ ដោយដៃម្ខាងកំពុងនិយាយទូរស័ព្ទ​បណ្ដេីរ​ បេីកម៉ូតូបណ្ដេីរ​ លុះមកដល់ចំណុចផ្លូវជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ មានជនសង្ស័យម្នាក់​ ក្នុងចំណោមក្រុមក្មេងស្ទាវដែល​ពពាក់ពពូនគ្នា​នោះ​ ដេីរឆ្លងផ្លូវ​មកធ្វេីសកម្មភាព លូកដៃឆក់យកទូរស័ព្ទពីបុរសនោះ តែប៉ះដៃនារីដែលអង្គុយពីក្រោយ​ ធ្វេីឲ្យជ្រុះទូរស័ព្ទធ្លាក់នៅលេីថ្នល់​…

លោកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគបាលជាតិ ដើម្បីសាងសង់ផ្ទះ ដើម្បីប្រគល់ជូន គ្រួសារអតីតយុទ្ធជន

កំពង់ធំ ៖ ព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញ បានដឹកនាំកងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកសន្ទុក ចំនួនប្រមាណ ៣០ នាក់ ដើម្បីជួយសាងសង់ផ្ទះចំនួន មួយខ្នង ទំហំ ៦ ម៉ែត្រ × ៤ ម៉ែត្រ ធ្វើអំពីឈើ រនៀប ក្រាលក្ដាបន្ទះ,ជញ្ជាំងក្រាលក្ដារបន្ទះ,ដំបូលប្រក់ស័ង្កសី ដើម្បីប្រគល់ជូន គ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិ កងមាស ឃុំ…

បេីកឡានបុកបង្គោលភ្លេីងហេីយ​ ហៅគ្នាមកអូសឡានទៅផ្ទះ តែប៉ូលិសមកសួរនាំ បែរជាប្រមាថសមត្ថកិច្ច​ រួចដេញវាយទាំងអ្នកកាសែត រួចបោះសម្ដីថា​ “ពួកអាកាសែត ម៉ារៀលៗ”

រាជធានីភ្នំពេញ ៖ បុរសខ្លាំងចេញពីផឹកស៊ីស្រវឹង​ធ្លាក់ភ្នែក​ បេីករថយន្ត 4Runner ទៅបុកបបង្គោលភ្លេីងបំភ្លឺផ្លូវដែលជាទ្រព្យសម្បត្តិរដ្ឋ​ រួចបេីករត់​ តែសមត្ថកិច្ចឃេីញសួរនាំ​ មក​សំឡុតសមត្ថកិច្ច​ដោយប្រេីសម្ដី​អសីលធម៌​ ហេីយហៅ​ក្រុមគ្រួសារ​ យករថយន្តមួយគ្រឿងទៀត​យកខ្សែពួរ​មកចងសណ្ដោងអូសយកទៅផ្ទះ ទេីបសមត្ថកិច្ចធ្វេីការអន្តរាគមន៍ ស្ទាក់ឃាត់បាន​…

តំណាងលោក ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី ដែលបំពេញការងារនាពេលកន្លងមក

មណ្ឌលគិរី៖ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,​ លោក ថង សាវុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ ស.ស.យ.ក ខេត្តមណ្ឌលគិរី ​និងផ្សព្វផ្សាយលទ្ធផលមហាសន្និបាត ស.ស.យ.ក តំណាងទូទាំងប្រទេសលើកទី៤។ ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន…

ទិវាក្តីស្រលាញ់រំលងបានមួយថ្ងៃ កូនចង្រៃលើកដៃ កាប់ឳពុកបង្កើត

ខេត្តកំពង់ចាម÷ កំលាំងអធិការនគរបាលស្រុកកងមាសបានឃាត់ខ្លួនកូនប្រុសអកត្តញ្ញូម្នាក់ដែលបានលើកដៃកាប់ឳពុកបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់  កាលពីថ្ងៃទី15ខែកុម្ភះឆ្នាំ2019វេលាម៉ោង7:00នាទីនៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។  ប៉ូលិសបានអោយដឹងថា ករណីហិង្សាដោយចេតនាខាងលើនេះបង្ករ ដោយឈ្មោះ យ៉េន ចាន់ថា ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិល្វាក្រោម ឃុំស្តៅស្រុកកងមាស ខេត្តកំពង់ចាម…

កិច្ចប្រជុំត្រៀមរៀបចំខួបទី៦០ឆ្នាំនៃបង្កើតខេត្តរតនគិរី

ខេត្តរតនគិរី÷ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅរដ្ឋបាលខេត្តរតនគិរីបានបើកកិច្ចប្រប្រជុំដើម្បីត្រៀមរៀបចំការប្រារព្ធពិធីខួប៦០ឆ្នាំនៃការបង្កើតខេត្តរតនគិរី។  កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គិត ទ្រី អភិបាលរង ខេត្តតំណាងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។ លោក គិត ទ្រី មានប្រសាសន៍ថាការប្រារព្ធរៀបចំខួប៦០ឆ្នាំ នៃការបង្កើតរតនគិរី នឹងធ្វើនៅថ្ងៃអាទិត្យទី១៧…

រណ្តៅដីមហាយក្ស នៅក្រោយសាលាស្រុកពួក គ្មានច្បាប់អនុញ្ញាត ហ៊ានធ្វើអាជីវកម្ម ដោយមិនខ្វល់ពីអ្នកណា

សៀមរាប៖ នៅព្រឹក ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រឿងចក្រចំនួន២គ្រឿង ដែលមន្រ្តីជំនាញមិនមកទប់ស្កាត់នោះទេ។ ហើយគ្រឿងចក្រខាងលើនេះ បានជីករណ្តៅដីអស់រយះពេលមួយឆ្នាំជាងមកហើយ ដែលស្ថិតនៅភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប។…

យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីផ្ទុះគ្រាប់កែច្នៃបោកត្រី នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី÷ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីផ្ទុះគ្រាប់កែច្នៃបោកត្រីធ្វើអំពីរំសេវផាវភ្លាត់ស្នៀតត្រូវខ្លួនឯង។ ករណីផ្ទុះគ្រាប់កែច្នៃត្រូវខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចអូរតាង ស្ថិតក្នុងភូមិសំ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។…

ចៅសង្កាត់ ១រូប ក្នុងខេត្តរតនគិរី ថាមូលដ្ឋាននឹងកាន់តែមានការអភិវឌ្ឍ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសផ្តល់ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ កាន់តែច្រើន

ខេត្តរតនគិរី÷ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថានៅឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់នានា រហូតដល់ជាង ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបន្តបន្ថែមថវិកាជាបន្តបន្ទាប់រហូតដល់១១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៣ ហើយនោះ លោក ទុន ពៅ ចៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភ:…

គណៈកម្មាការទី១០ ព្រឹទ្ធសភាស្វែងយល់អំពីការអនុវត្តច្បាប់ ស្តីពីការ ប្រឆាំងអំពីពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ការអនុវត្តមូលដ្ឋាន និងបញ្ហាប្រឈមនានា ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរីដឹកនាំដោយ លោកគិត ទ្រី អភិបាលរងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា…