សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-លេខ៣០និងសួរសុខទុក្ខ កងកម្លាំងចំនួន២៥០នាក់ឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តរតនគិរី កម្ពុជា-វៀតណាម
ខេត្តរតនគិរី÷ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលទី៦ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-លេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០ នាក់ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ១០២ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។…