ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ យើងបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយត្រូវបម្រើ ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង

ភ្នំពេញ៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ។ មន្ត្រីម្នាក់ៗ ក៏ជាប្រជារាស្រ្ត គ្រួសាររបស់មន្ត្រី ក៏ជាប្រជារាស្រ្ត ហើយដូច្នេះ ការបម្រើប្រជារាស្ត្រ ក៏ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤…

សូមអបអរសាទរដល់ ក្រុមប្រឹក្សាខេត្តកែប ទាំង ១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃ​ច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់

ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃ​សុក្រ ទី៧ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ…

អគ្គិភ័យឆេះផ្ទះលក់សម្លៀកបំពាក់អស់ ៣ល្វែងនៅក្រុងតាខ្មៅ កម្លាំងនគរបាលប្រើរថយន្តចំនួន ៤គ្រឿង ដើម្បីបាញ់ពន្លត់

(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្លៀកបំពាក់មួយកន្លែង បណ្ដាលឲ្យផ្ទះ៣ល្វែងជាប់គ្នាខូចខាត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ សមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាម, លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស ជួយអន្តរាគមន៍បាញ់ពន្លត់រហូត រលត់ទាំងស្រុង…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៤ មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួនៈ ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល។

រដ្ឋមន្ត្រី កែវ រតនៈ បកស្រាយចម្ងល់របស់ពលរដ្ឋថា «តើកម្ពុជាសម្បូរថាមពល រហូតដល់លែងខ្វះខាតហើយ បានជាចង់លក់នៅប្រទេសក្រៅ?»

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបំភ្លឺបកស្រាយពាក់ព័ន្ធនឹងចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លះ ឆ្ងល់ថា «តើកម្ពុជាយើងសម្បូរភ្លើង (ថាមពលអគ្គិសនី) រហូតទៅដល់លែងខ្វះខាតហើយឬអី បានជាអាចចង់លក់នៅប្រទេសក្រៅថែមទៀត? ការបំភ្លឺបកស្រាយនេះរបស់លោក កែវ រតនៈ ធ្វើឡើងតាមរយៈវីដេអូខ្លី ក្រោយលោកបានបញ្ចប់កិច្ចប្រជុំ ជាមួយនឹងខាងប្រទេសសិង្ហបុរី…

ករណីកម្លាំងគយចុះចាប់ទូរសព្ទអត់ពន្ធ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីដែលកម្លាំងគយចល័ត ចុះពិនិត្យអនុលោមភាពហាងលក់ទូរសព្ទ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឃាត់បានទូរសព្ទទាំងថ្មី និងប្រើរួចជាង១ពាន់គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។ តាមការណែនាំរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ

កិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២៤​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ស្របនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។

ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ តាមបណ្តារាជធានី-ខេត្ត ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រដែលគណបក្សបានឆ្លងកាត់គ្រប់កាលៈទេសៈ ក្នុងការរំដោះជាតិមាតុភូមិ ប្រជាជន និងបន្តពូនជ្រំដំណើរនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ត្រើយសុភមង្គល។