ដីព្រៃឈើរបស់រដ្ឋ នៅក្នុងស្រុកកូនមុំ នៃខេត្តរតនគិរី កំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាង ធ្ងន់ធ្ងរ ខណៈអាជ្ញាធរហាក់គ្មានចំណាត់ការ

រតនគិរីយ៉ាងហោចណាស់ក៏មានឃុំចំនួនពីរនៃស្រុកកូនមុំខេត្តរតនគិរីត្រូវបានគេរាយការណ៍ថា មាន ក្រុមជនខិលខូចចូលទៅធ្វើសកម្មភាពកាប់ទន្ទ្រានព្រៃឈើ រាប់ពាន់ហិចតាដើម្បីយកធ្វើកម្មសិទ្ធ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់បីដូចជាគ្មានវិធានការក្នុងការទប់ស្កាត់ទាល់តែសោះ។

នេះបើតាមប្រភពព័ត៌មានពីមន្រ្តីមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅស្រុក កូនមុំ ខេត្ត រតនគិរី បានរាយការណ៍ប្រាប់ភ្នាក់ងារយកព័ត៌មានយើងប្រចាំខេត្តរតនគិរី កាលពីពេលថ្មីៗនេះ

សេចក្តីរាយការណ៍ដដែលនេះបានបញ្ជាក់ឲ្យដឹងថាទៀតថាឃុំទាំងពីរដែលរងការកាប់បំផ្លាញ ព្រៃឈើខាងលើនេះរួមមានទី១ឃុំ ត្រពាំងក្រហម ទី២ឃុំត្រពាំងច្រេស ស្ថិតនៅស្រុកកូនមុំ ដែលមានព្រំប្រទល់ជាប់គ្នា ត្រូវបានជនខិលខូចឆ្លៀតឪកាសខណៈដែលរាជរដ្ឋាភិបាលកំពុង ទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីត១៩ ធ្វើសកម្មភាពកាប់ព្រៃឈើ ទន្ទ្រានយកដីធ្វើជាកម្ម សិទ្ធផ្ទាល់ខ្លួនយ៉ាងអានាធិបតេយ្យដោយមិនខ្លាចញញើតនិងសំណាញ់ច្បាប់នោះឡើយពោល គឺចាប់តាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៩រហូតមកទល់ពេលបច្ចុប្បន្ននេះ រួមមានដូចជា នៅ ចំណុចត្រពាំងកំភេម ភ្នំថ្មគ្រែ ភ្នំពេទ្យសត្វ ត្រពាំងតានំ នឹងចំណុចត្រពាំងប្រិយ មកទល់និង ចំណុចមាត់ទឹកអូរកាជាន់ ហៅកំពង់តាម៉េង ។
ប្រភពបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ននេះការកាប់ទន្ទ្រានដីព្រៃនៅចំណុចខ្លះហាក់ មានការ ផ្អាកសកម្មភាព ព្រោះក្រុមជនខិលខូចទាំងនោះគេដឹងថា ប្រមុខរាជរដ្ឋាភិបាលបានចេញបទ បញ្ជាយ៉ាងក្តៅគគុកឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានវិធានការបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រាន ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកធ្វើជាកម្មសិទ្ធនៅតំបន់បឹងទន្លេសាប ឲ្យខាងតែបានរហូត ដល់មានការចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនដាក់ពន្ធនាគារថែមទៀតផង។

ពាក់ព័ន្ធទៅនិងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធនៅក្នុងភូមិសាស្រ្តស្រុកកូនមុំ ខេត្ត រតនគិរី នេះដែរ ក៏មានប្រភពខ្លះបានបង្ហើបថាអាចមានការជាប់ពាក់ព័ន្ធជាមួយលោកសេក ហៃ ដែលជាអភិបាលស្រុកកូនមុំ ដោយហេតុថាប្រសិនបើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរស្រុកនោះ ទេគឺអ្វីៗមិនអាចទៅរួចនោះដែរ។ ទន្ទឹមនិងនោះក៏មានប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាកន្លងមកលោក សេក ហៃ អភិបាល ស្រុកកូនមុំ ធ្លាប់ជួលពួកគាត់មកកាប់ព្រៃនៅចំណុចខាងកើត ត្រពាំងប្រិយ២០០ម៉ែត្រ ជាប់ អូរកាជាន់មាត់កំពង់តាម៉េង ជិត១០០ហិកតា ដោយឲ្យតម្លៃក្នុងមួយហិកតាចំនួន ៥០ម៉ឺន រៀល ផងដែរ ប៉ុន្តែបន្ទាប់ពីបែកធ្លាយព័ត៌មានដល់អ្នកកាសែត លោក សេក ហៃ ក៏បានឲ្យផ្អាកសកម្ម ភាពសិនហើយលុយក៏មិនព្រមអោយពួកគាត់ទៀតផង។
ប៉ុន្តែពាក់ព័ន្ធទៅនិងព័ត៌មាននេះត្រូវបានលោក សេក ហៃ អភិបាលស្រុកកូនមុំធ្វើការបដិសេធ ដោយលោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា បើអ្នកណាចោទលោក សូមហៅ អ្នកនោះមកតទល់គ្នា ព្រោះលោក មិនមានជាប់ពាក់ព័ន្ធនោះទេ ចំណែកការបង្ក្រាបទប់ស្កាត់ គឺលោក បានធ្វើមុនសារព័ត៌មានចុះទៅដល់ទៅទៀត ប៉ុន្តែក្រុមជនខិលខូចដែលធ្វើសកម្មភាព លួចកាប់ទន្ទ្រានដីព្រៃទាំងនោះ តែងតែដឹងខ្លួនមុនជានិច្ច ។
ចំណែកលោក គួក ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើកូនមុំ មិនអាចសុំការបំភ្លឺបានទេដោយនៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះទូរសព្ទ័ចូលមិនមានអ្នកទទួល។

អត្ថបទដែលជាប់ទាក់ទង