ទឹកទន្លេ នៅស្រុកសៀមប៉ាង នៅតែបន្តឡើង ជាបន្តបន្ទាប់ ក្រោយបាក់ទំនប់ វ៉ារីអគ្គិសនីនៅប្រទេសឡាវ

ស្ទឹងត្រែង៖ អ្នកនាំពាក្យ សាលាខេត្តស្ទឹងត្រែង បានអោយដឹង នៅវេលាម៉ោង១៥និង៥៥នាទីល្ងាចថ្ងៃទី២៥ កក្កដា ២០១៨ នេះថា ទឹកទន្លេនៅស្រុកសៀមប៉ាង នៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ធ្វើអោយភូមិឃុំមួយចំនួន នៅក្នុងស្រុកសៀមប៉ាង បានរងការជនលេចហើយ។

គណៈកម្មការគ្រោះមន្តរាយ ខេត្តស្ទឹងត្រែង ដែលមានឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងៀជាប្រធាន ក៏ចុះទៅធ្វើការអន្តរាគមន៏ ដល់ប្រជាពលរដ្ឋនៅតំបន់នោះដើម្បីជម្លៀស ពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាពរួចហើយដែរ។

អ្នកនាំពាក្យសាលាខេត្ត បានបន្តថា នៅក្រោយពីទទួលបានសេចក្តីជូនដំណឹងពីខាងភាគីឡាវមកកម្ពុជាកាលពីម្សិលម៉ិញថា មានករណីបាក់ទំនប់វ៉ារីអគ្គិសនី សេពាន សេណាមណយស្ថិតនៅខេត្ត អត្តពឺ ប្រទេសឡាវហើយត្រូវហូរចូលមកក្នុងទន្លេសេកុង ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង និងបន្តហូរចុះមកផ្នែកខាងក្រោមចូលទន្លេសាសាន ស្រែពក និងទន្លេមេគង្គក្នុងល្បើនលឿនបំផុតគ្រានោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានដុតដៃដុតជើងចុះទៅកាន់ស្រុកសៀមប៉ាងភ្លាមៗដើម្បីជួយអន្តរាគមន៏ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្រោយការបាក់ទំនប់នៅប្រទេសឡាវនិងរកទីទួលសុវត្ថភាពជូនពួកគាត់ជៀសផុតពីលិចលង់។

លោកបានបញ្ចាក់ថា រហូតមកទល់ពេលនេះទឹកទន្លេនៅស្រុកសៀមប៉ាងបានបន្តឡើងដល់កម្ពស់១១.៥០មែត្រហើយ ហើយប្រជាពលរដ្ឋមួយចំនួនក៏ត្រូវជម្លៀសទៅទីកន្លែងមានសុវត្ថិភាពបានមួយចំនួនផងដែរ។

លោកថា លើកលែងតែ ឃុំព្រែកមាស មួយប៉ុណ្ណោះដែលមិនត្រូវបានលិចនោះទេ ហើយឃុំទាំងអស់ក្នុងស្រុកសៀមប៉ាង ដែលមានឃុំសេកុង ឃុំស្រែសំបូរ ឃុំសន្តិភាព និងឃុំថ្មីកែវនៅក្នុងនោះឃុំស្រែសំបូរប៉ះភូមិចំនួន៣ឃុំសន្តិភាព ប៉ះភូមិចំនួន៣និងឃុំថ្មីកែវ ប៉ះភូមិចំនួន៣។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំងអស់ដែលរងផល ប៉ះពាល់នៅស្រុកសៀមប៉ាង ត្រូវបានគណៈកម្មការគ្រប់គ្រងគ្រោះមន្តមហន្តរាយ ខេត្តស្ទឹងត្រែង ដែលមានឯកឧត្តម ម៉ុម សារឿន ជាប្រធាននោះបានចុះទៅជួយធ្វើអន្តរាគមន៏ផ្ទាល់កាលពីព្រលប់ថ្ងៃទី២៤ កក្កដា ២០១៨ ម្សិលម៉ិញបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ពីខាងភាគីឡា វអោយកម្ពុជាត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្រោយបាក់ទំនប់វ៉ារីអគ្គិសនីសេពាន សេណាមណយហើយខណៈនេះប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនិងកងអន្តរាគមន៏កំពុងប្រចាំការបន្តជម្លៀសប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ឡុងកាន់សំនៀង

អត្ថបទដែលជាប់ទាក់ទង