ស្ត្រីម្នាក់បានស្លាប់ ក្នុងមណ្ឌលសុខភាពល្អក់ ស្រុកសន្ទុក នៅពេលដែលកំពុងសម្រាលកូន

កំពង់ធំ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងគួរអោយ អណោចអធម ខ្លាំងដោយស្ត្រីម្នាក់បានសម្រាលកូន ក្មុង មណ្ខលសុខភាពល្អក់ស្ថិតក្នងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមការដឹង ពីស្ត្រីឈ្មោះ សេត ឡា អាយុ៤១ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះបានប្រាប់បណ្តាសារព័ត៍មានអោយដឹង ថា ជនរងគ្រោះមានឈ្មោះ រ៉ា ហ៊ីម អាយុ៣៦ឆ្នាំ មានកូនប្រុស២នាក់ និងមានប្តីឈ្មោះ ជា ស៊ុយ អាយុ៥៦ឆ្នាំ។ឪពុកជនរងគ្រោះឈ្មោះ រ៉ាយ ឈុំ អាយុ៦៧ឆ្នាំ និងម្តាយឈ្មោះ គៀន អិតបអាយុ៥៥ឆ្នាំ មានកូនចំនួន៧នាក់ ហើយជនរងគ្រោះជាកូនទី៤ ក្នុងបន្ទុកគ្រសារ រស់នៅជាមួយគ្នា ក្នុងភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពដដែល បានបន្តទៀតថា រូបគាត់បាននាំជនរងគ្រោះទៅមណ្ឌល សុខភាពល្អក់ដែល ស្ថិតក្នុងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅម៉ោងជិត៤ទៀបភ្លឺនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ជនរងគ្រោះទៅដល់មណ្ឌលសុខភាពល្អក់ ប្រហែលជាជាង២០នាទីទើបអ្នកគ្រូពេទ្យឈ្មោះហង្ស សោភណ្ឌ័ ភេទស្រីអាយុ២៨ឆ្នាំ ជាបុគ្គលិកពេទ្យល្អក់ ទៅដល់តាមក្រោយ ហើងបានអោយបងប្អូនស្ត្រីជនរងគ្រោះ លើកជនរងគ្រោះដាក់លើកន្លែងសម្រាលកូន អ្នកគ្រូពេទ្យនោះ ក៍បានពិនិត្យមើលស្បូនជនរងគ្រោះ រួចរាល់ហើយបានប្រហែល១០នាទីក៍បែកទឹកភ្លោះ ហើយអ្នកគ្រូពេទ្យនោះបានប្រាប់ថា កូនអាចមានសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់។ ប៉ុន្តែក្រោយមកម្តាយដែលជាជនរងគ្រោះ ចេះ តែអស់កម្លាំងទៅៗក៍បានសុំអ្នកគ្រូពេទ្យនោះ ដើម្បីសុំបញ្ជូនស្ត្រីរងគ្រោះនោះទៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ដែលស្ថិតនៅកំពង់ថ្ម តែអ្នកគ្រូពេទ្យនោះមិនព្រមអនុញ្ញាតិអោទៅ ចេះតែឆ្លើយថា មិនអីទេៗហើយចេះតែ យកសេរ៉ូមព្យួរមួយផ្លោកហើយមួយផ្លោកទៀត រហូតដល់ ៥ផ្លោក នៅមិនធូរស្រាល ចេះតែធ្ងន់ទៅៗទើបសម្រេចចិត្តអោយយករឺម៉កកង់៣ដឹកជនរងគ្រោះនោះទៅមន្ឌីរពេទ្យបង្អែកបារាយណ៍ សន្ទុក តែអកុសលនាងបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវបាត់ទៅហើយ ស្ថិតនៅខាងលិចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ រួចក៍បានដឹក សពនោះទៅផ្ទះវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សពជនរងគ្រោះមានឈ្មោះ រ៉ាយ ហីម អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក រីឯកូនបានឆ្លងផុតពី សេចក្តីស្លាប់ រីឯចំនែក អ្នកគ្រូពេទ្យធ្មប់ ឈ្មោះហង្ស សោភ័ណ វិញបានឆ្លើយថា ដោយសារអ្នកសម្រាលកូននោះមានរោគបេះដូងហើយឡើងជាតិស្ករខ្ពស់ ហើយពិបាកផ្លូវបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុក។

ចំណែកលោក ញ៉ែម ពីង ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏ សន្ទុក បានឆ្លើយថា ជាប់រវល់ តែបើចង់បានពត៍មាននេះលំអិត សូមរងចាំថ្ងៃធ្វើការ មកជួបគ្នានៅការិយាល័យផ្ទាល់។

អត្ថបទដែលជាប់ទាក់ទង