ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី “ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល” នៅខេត្តសៀមរាប

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយ របស់រដ្ឋាភិបាល” នៅរមណីយដ្ឋាន សុខាសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើននាក់។

សិក្ខាសាលានេះ​ ធ្វើឡើងដើម្បីស្វែងយល់អំពី វិធានការ យន្តការឆ្លើយតប ក៏ដូចជាបទប្បញ្ញត្តិ ពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ហានីភ័យ និងប្រយុទ្ធនឹងព័ត៌មានមិនពិត​ ៕

អត្ថបទដែលជាប់ទាក់ទង