កម្លាំងនគរបាលក្រុងបាត់ដំបងបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់
បាត់ដំបង៖នៅថ្ងៃទី២៧ខែ វិច្ឆិកាឆ្នាំ ២០២១
វេលាម៉ោង ០០ និង ៣០នាទី មានករណី ឃាតកម្មគិតទុកជាមុន ត្រង់ចំណុចក្រុមទី១៧ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង លើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមការបំភ្លឺពីសាក្សី ឃើញមុនកើតហេតុនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីពេលដែលខ្លួនជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សាខ្លួនឃើញមានមនុស្សមួយក្រុមមានគ្នាប្រហែល៦នាក់ម៉ូតូ៣គ្រឿងឈរនៅខាងមុខមានកាន់កាំបិតក្នុងនោះខ្លួនស្គាល់ម្នាក់ឈ្មោះសុវណ្ណ។
លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរខេត្តបាត់ដំបង សម្របសម្រួលលើនីតិវិធីឯកឧត្តម កេវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
ឈ្មោះ វ៉ែង សុវណ្ណ ហៅ (អាវណ្ណ )ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
កម្លាំងជំនាញអធិការនគរបាលក្រុងបាត់ដំបងក៏បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ថែមទៀត÷
១-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ។
២-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះហូវ សុជាតិ ភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ដើម្បីនាំខ្លួនមកធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការសាកសួរពាក់ពន្ធ័ករណីឃាតកម្មគិតទុកជាមុន ក្រោយពីសាកសួររួចជនសង្ស័យទាំង០៣នាក់ បានសារភាពថាពួកខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញអធិការនគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនជនស័ង្សយទាំង៤នាក់ទៅតាមនីតិវិធីច្បាប់។