ឯកឧត្តម ម៉ែន​ វិបុល​ អញ្ជេីញកាត់វិញ្ញាសារ​ ស្ដីពីការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង​ ឆ្នាំ២០២១

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃអាទិត្យ៩រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រូវនឹងថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសារ​ ស្ដីពីការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង​ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ​ស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម​ អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស​វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង។

សូមបញ្ជាក់ជូនផងដែរថា​ វិញ្ញាសារប្រឡង​ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់​ និងក្របខ័ណ្ឌមន្ត្រីក្រមការរយៈពេលមួយព្រឹកនេះ​ រួមមាន​ ជំនាញឯកទេស និងភាសារអង់គ្លេស ៕

អត្ថបទដែលជាប់ទាក់ទង